គណបក្ស​សាធារណរដ្ឋ​និយម​កាន់កាប់​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា​សរអ

សមាជិក​សភាថ្មី​របស់​ស.រ.អ.​បើក​សម័យ​ប្រជុំ។

វ៉ាស៊ីនតោន៖ សម្លេង​ភាគ​ច្រើន​នៃ​គណបក្ស​សាធារណរដ្ឋ​និយម ​បាន​ចូលមកកាន់​កាប់​នៅ​ក្នុង​រដ្ឋសភា​សរអ ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​គេ​សន្យា​ថា​ ​នឹងកាត់​បន្ថយ​ចំណាយ​ ​ហើយ​កាត់បន្ថយ​ឱនភាព​ថវិកា​រាប់​ពាន់​ពាន់​លាន​ដុល្លាររបស់​សរអ។

គណបក្ស​ប្រជាធិប​តេយ្យ​របស់​ប្រធានាធិបតី​ អូបាម៉ា ​នឹង​រក្សា​ទុក​សម្លេង​ភាគច្រើន​នៅក្នុង​ព្រឹទ្ធ​សភា​ដែល​ធ្វើឲ្យ​អង្គនីតិ​បញ្ញត្ដិ ​មាន​ការ​បែក​បាក់ដោយ​សារ​យោបល់​ខ្វែង​គំនិត​គ្នា​ ​អំពី​មធ្យោបាយ​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​ចលនា​ទៅ​មុខ​ល្អ​បំផុត។

ក្រុម​អ្នក​តាក់​តែង​ច្បាប់​ថ្មី​ពី​គណបក្ស​សាធារណ​រដ្ឋនិយម​បាន ​មើល​ឃើញ​ថា​ ​លទ្ធផល​នៃការ​បោះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា​មុន​ ជា​ការបដិសេធ​មធ្យោបាយ​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី ​អូបាម៉ា ហើយ​ខ្លួន​មាន​កាតព្វ​កិច្ច​នឹង​កាត់​បន្ថយ​ទំហំរបស់​សហព័ន្ធ។ ​ ​ព្រឹទ្ធសមាជិក​ថ្មី​នៃ​គណបក្ស​សាធារណរដ្ឋ​និយមលោក​ Rand Paul​ ថ្លែង​ប្រាប់​បណ្ដាញទូរទស្សន៍​ CBS ​ក្នុង​កម្ម​វិធី​ Early ​Show​ថា​ ​លោក​នឹង​មិន​បោះ​ឆ្នោតដើម្បី​ដំឡើង​កម្រិត​នៃ​ប្រាក់​ខ្ចី​របស់​សហព័ន្ធ​ទេ ​លុះ​ត្រា​តែ​ការ​ចំណាយ ​បាន​ត្រូវ​កាត់​បន្ថយ​ឲ្យ​បាន​ច្រើន​សន្ធឹក។

«អ្វី​ដែល​យើង​ចង់​បាន​ គឺ​ មិន​យល់​ស្រប​ទៅ​នឹង​ការ​ចំណាយ​ស្រេចតែ​ចិត្ដ​ ​ដូច​ដែល​យើង​ធ្លាប់​ឃើញ​នៅ​អតីតកាល​ទេ។ អ្នក​ថ្មី ​ដែល​មកធ្វើការក្នុង​រដ្ឋធានី​ Washington​ នឹង​និយាយ​ទទួច​ថា​បើយើងដំឡើង​កម្រិតប្រាក់ជំពាក់​ ​វាត្រូវភ្ជាប់​ទៅ​នឹង​រឿង​អ្វី​មូយ។ ​ចាប់​តាំង​ពី​ពេល​នេះ​ទៅ​យើង​នឹង​រៀបចំ​ឲ្យថវិកាមាន​តុល្យភាព»។

រដ្ឋបាល​អូបាម៉ាបាន​ព្រមាន​ថា​ ការ​ខកខាន​មិន​បាន​ដំឡើង​ប្រាក់​បំណុលនឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ ស​រអ ​មិន​អាច​បំ​ពេញកាតព្វ​កិច្ច​សង​ប្រាក់​ខ្ចី​របស់ខ្លួន​ ​ហើយ​បណ្ដាល​ឲ្យ​មាន​វិបត្ដិ​ ​អន្ដរាយ​ដល់​ផ្នែក​ហិរញ្ញវត្ថុ។

ដើម្បី​បង្ហាញ​ការ​ប្ដេជ្ញាចិត្ដ​របស់​ខ្លួនចំពោះ​ការ​ទទួល​ខុស​ត្រូវ​សារពើពន្ធហិរញ្ញវត្ថុ ​ក្រុម​សាធារណ​រដ្ឋនិយម​នៅ​ក្នុង​រដ្ឋសភា​ និយាយ​ថា​ ​កិច្ចការ​ដំបូង​របស់ខ្លួន​គឺនឹង​បោះ​ឆ្នោត​កាត់​តម្រឹម​ប្រាក់​ខែ​នៅ​ក្នុង​ការិយាល័យ​របស់​ខ្លួន។​ ​នៅ​សប្ដាហ៍​ក្រោយ​ គេ​រំពឹង​ថា​ នឹង​មាន​ការ​បោះ​ឆ្នោត​បដិសេធ​សេចក្ដី​ស្នើ​អំពីការកែ​ទម្រង់​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រធានាធិបតី ​អូបាម៉ា។ ប្រធាន​ថ្មី​នៃ​គណៈ​កម្មាធិការ​ថវិកា​សភា​ ​លោក ​Paul Ryanមក​ពីរដ្ឋ ​Wisconsin​ ​បាន​ភ្ជាប់​សំណើ​បដិសេធ​សេចក្ដី​ស្នើ​កែ​ទម្រង់​សុខាភិបាលទៅ​នឹង​ការ​សម្បូរ​ហូរហៀរ​របស់​ប្រទេស​ជាតិ។

“រឿង​នេះ​ពាក់ព័ន្ធ​នឹង​ការងារ​ធ្វើ ​និង​សេដ្ឋកិច្ច។ ​សេចក្ដី​ព្រាង​ច្បាប់​អំពី​ការ​ថែ​ទាំ​សុខភាព​ ធ្វើ​ឲ្យ​មាន​ការ​ដំឡើង​ពន្ធដា​ដ៏​ច្រើន​សន្ធឹក​មក​លើ​ពលរដ្ឋ​ និង​នយោជក​ ដែល​ធ្វើ​ឲ្យ​បាត់​បង់​ការងារ​ធ្វើ”។

ប្រធានរ​ដ្ឋសភា​ថ្មី​ ​លោក ​John ​Boehner​ នៃ​គណបក្ស​សាធារណរដ្ឋនិយម​មក​ពីរដ្ឋ ​Ohio​ ​នឹង​ឡើង​កាន់តំណែង​ជំនួស​លោក​ស្រី​ ​Nancy​Pelosi​ នៃ​គណបក្ស​ប្រជា​ធិប​តេយ្យ​ មក​ពីរដ្ឋ​ California ។​ លោក​ស្រី​សន្យា​ថា​ ​នឹងធ្វើការ​តស៊ូ​ស្វិត​ស្វាញ​ដើម្បី​រក្សា​ទុក​អ្វី​ដែ​ល​លោក​ស្រី

យល់​ថា​ ​ជា​ជ័យ​ជំនះ​បាន​មក​ដោយ​លំបាក​ ដើម្បី​ពល​រដ្ឋអាមេរិកាំង​ក្នុង​អំឡុង​ពេល​លោក​ស្រី​កាន់​តំណែង៕

ប្រែ​សម្រួល​ដោយ​លោក អ៊ូ​ធួក៕