បេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋជួបជជែកដេញដោលគ្នាជាលើកទីបី
Your browser doesn’t support HTML5
បេក្ខជនប្រធានាធិបតីនាំមុខគេទាំង ៥ នាក់របស់គណបក្សសាធារណរដ្ឋនឹងជួបគ្នានៅយប់ថ្ងៃពុធ ទី ៨ ខែវិច្ឆិកា នេះម៉ោងក្នុងសហរដ្ឋអាមេរិក ដើម្បីជជែកដេញដោលគ្នាជាលើកទីបីក្នុងឆ្នាំនេះ។ ការជជែកដេញដោលគ្នានេះត្រូវបានគេរំពឹងថានឹងខុសប្លែកពីលើកមុនៗ ខណៈដែលបេក្ខជនព្យាយាមបង្ហាញទស្សនៈរបស់ពួកគេលើសង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់។ អ្នកស្រី Carolyn Presutti នៃ VOA រាយការណ៍ថា នោះមិនមែនជាការផ្លាស់ប្តូរតែមួយគត់នៅក្នុងការជជែកដេញដោលគ្នានេះទេ។ អ្នកស្រី ហុង ចិន្តា សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៕