លោក JD Vance សរសើរជីដូនលោកនិងដើមកំណើតលោកនៅរដ្ឋ Kentucky
Your browser doesn’t support HTML5
ជីវិតរបស់បេក្ខជនអនុប្រធានាធិបតីអាមេរិកខាងបក្សសាធារណរដ្ឋលោក JD Vance គឺជារឿងរ៉ាវធម្មតានៃ «ក្មេងប្រុសនៅភូមិតូចមួយដែលទទួលបានជោគជ័យខ្ពស់»។ លោកធំដឹងក្ដីនៅតំបន់ Appalachia ចូលសិក្សានៅសាកលវិទ្យាល័យល្បីឈ្មោះនៃក្រុមសាកលវិទ្យាល័យ Ivy League និងអាចក្លាយជាអនុប្រធានាធិបតីអាមេរិកវ័យក្មេងបំផុតមួយរូបនៅក្នុងប្រវត្តិសាស្ត្រ។ អ្នកស្រី Carolyn Presutti អ្នកឆ្លើយឆ្លងព័ត៌មានជាន់ខ្ពស់របស់ VOA ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន រាយការណ៍អំពីប្រវត្តិរបស់លោក Vance ពីក្រុង Jackson រដ្ឋ Kentucky ក្រុង Middletown រដ្ឋ Ohio និងទីក្រុង New Haven រដ្ឋ Connecticut។ លោក ភី សុភាដា ប្រែសម្រួល៕