ក្រុមហ៊ុន HUAWEI៖ បណ្តាញ 5G និងឯកជនភាព
Your browser doesn’t support HTML5
ថ្មីៗនេះ ក្រុមហ៊ុន Google របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងរឹតត្បិតក្រុមហ៊ុនទូរស័ព្ទHuawei របស់ចិនមិនឲ្យប្រើប្រព័ន្ធប្រតិបត្តិការ Android របស់ខ្លួនទៀតទេ។ ការណ៍នេះជាការធ្វើតាមរដ្ឋបាលរបស់ប្រធានាធិបតីត្រាំដែលបានសម្រេចចាត់ទុកក្រុមហ៊ុនទូរស័ព្ទHuawei ជាការគំរាមកំហែងសន្តិសុខជាតិ។ នៅក្នុងប្រធានបទទី៧នៃកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មានរបស់ VOA ដែលជាកម្មវិធីផ្សាយបន្តផ្ទាល់លើបណ្ដាញ Facebook លោក ចាប ចិត្រា និងលោក ម៉ែន គឹមសេង បានពិភាក្សាអំពី ភាពចម្រូងចម្រាសរវាងសហរដ្ឋអាមេរិកនិងក្រុមហ៊ុនទូរស័ព្ទHuawei ដោយផ្តោតលើបណ្ដាញអ៊ីនធឺណិត 5G និងបញ្ហាឯកជនភាព។