មហិច្ឆតាចិន និងគម្រោងក្រវាត់ផ្លូវពាណិជ្ជកម្ម
Your browser doesn’t support HTML5
ប្រទេសចិន កំពុងពង្រីកឥទ្ធិពលសេដ្ឋកិច្ចនិងនយោបាយរបស់ខ្លួននៅទូទាំងពិភពលោក តាមរយៈយុទ្ធសាស្ត្រហៅថា៖ «គម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្ម ឬ Belt & Road Initiative»។ យុទ្ធសាស្ត្រដែលមានទឹកប្រាក់រាប់លានលានដុល្លារនេះ ផ្ដោតលើការសាងសង់បណ្ដាញពាណិជ្ជកម្មអន្តរទ្វីបដ៏ធំមហិមាមួយ ដោយមាន ផ្លូវដែក ស្ពាន ផ្លូវគោក និងកំពង់ផែសមុទ្រ តភ្ជាប់ប្រទេសប្រមាណ ៧០ ក្នុងទ្វីបអាស៊ី អឺរ៉ុប និងអាហ្វ្រិក។ នៅក្នុងកម្មវិធីកំណត់ត្រាអ្នកសារព័ត៌មានរបស់ VOA លោក ម៉ែន គឹមសេង និងលោក ចាប ចិត្រា បានពិភាក្សាអំពីមហិច្ឆតាចិន និងគម្រោងក្រវ៉ាត់ផ្លូវពាណិជ្ជកម្មដ៏មហិមានេះ។