អ្នក​កាសែត លោក ម៉ិច ដារ៉ា ប្រកាស​ឈប់​ធ្វើ​សារព័ត៌មាន

Your browser doesn’t support HTML5

នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេនៅផ្ទះរបស់លោកក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉ិច ដារ៉ា ដែលគេស្គាល់ថាជាអ្នកកាសែតដែលហ៊ានរាយការណ៍ពីអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា លើកឡើងថាលោកលែងធ្វើជាអ្នកសារព័ត៌មានទៀតហើយ ដោយសារតែអារម្មណ៍ភិតភ័យ ហើយការចាប់ខ្លួននិងរស់នៅក្នុងពន្ធនាគារបានប៉ះទង្គិចចិត្ត និងអារម្មណ៍របស់លោកខ្លាំង ដែលធ្វើឱ្យលោកមិនអាចបំភ្លេចបាន។ លោកត្រូវបានចាប់ខ្លួន និងចោទប្រកាន់កាលពីចុងខែកញ្ញា ឆ្នាំ ២០២៤ ពីបទញុះញង់ ទាក់ទងនឹងការបង្ហោះព័ត៌មាននិងសារលើបណ្តាញសង្គម ដែលអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ប៉ុន្តែតុលាការបានដាក់បម្រាមមិនឱ្យលោកចេញទៅក្រៅប្រទេស។ លោក ស៊ុន ណារិន នៃវីអូអេ រាយការណ៍លម្អិតពីរាជធានីភ្នំពេញ៕