កម្រងរូបភាព៖ ស្នាដៃរចនារបស់លោកស្រី Zaha Hadid ស្ថាបត្យករដ៏ល្បីដែលទើបតែទទួលមរណៈភាព
រូបឯកសារ៖ រូបថតស្ថាបត្យករជនជាតិ អង់គ្លេស-អ៊ីរ៉ាក់ Zaha Hadid នៅឯទីក្រុង West Hollywood រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៤។ លោកស្រី Hadid ត្រូវបានគេស្គាល់តាមរយៈការរចនាម៉ូដអគារបែបទំនើប សម័យនិយម ដែលក្នុងនោះមានមជ្ឈមណ្ឌលកីឡាហែលទឹកសម្រាប់កីឡាអូឡាំពិកឆ្នាំ២០១២នៅក្រុងឡុងដ៍។
រូបឯកសារ៖ ទិដ្ឋភាពទូទៅនៃមជ្ឈមណ្ឌលកីឡាហែលទឹក (Aquatics Center) នៅឯមជ្ឈមណ្ឌលកីឡា Olympic Park នៅ Stratford សម្រាប់កីឡាអូឡាំពិកឆ្នាំ២០១២ ក្នុងទីក្រុងឡុងដ៍។
គំរូប្លង់នៃវិទ្យាស្ថានស្លឹករឹត ដែលរចនាប្លង់ដោយលោកស្រី Zaha Hadid ជាស្ថាបត្យករជាតិ អង់គ្លេស-អ៊ីរ៉ាក់ ដ៏ល្បីល្បាញមួយរួប។ វិទ្យាស្ថាននេះគឺជាមជ្ឈមណ្ឌលឈានមុខនៅក្នុងការសិក្សាពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ី និងមានគោលបំណងជំរុញឲ្យមានការចងចាំ យុត្តិធម៌ និងការផ្សះផ្សានៅទូទាំងតំបន់។ (រូបថតផ្តល់ឲ្យដោយមជ្ឈមណ្ឌលឯកសារកម្ពុជា)
គំរូប្លង់នៃវិទ្យាស្ថានស្លឹករឹត ដែលរចនាប្លង់ដោយលោកស្រី Zaha Hadid ជាស្ថាបត្យករជាតិ អង់គ្លេស-អ៊ីរ៉ាក់ ដ៏ល្បីល្បាញមួយរួប។ វិទ្យាស្ថាននេះគឺជាមជ្ឈមណ្ឌលឈានមុខនៅក្នុងការសិក្សាពីអំពើប្រល័យពូជសាសន៍នៅក្នុងតំបន់អាស៊ី និងមានគោលបំណងជំរុញឲ្យមានការចងចាំ យុត្តិធម៌ និងការផ្សះផ្សានៅទូទាំងតំបន់។ (រូបថតផ្តល់ឲ្យដោយមជ្ឈមណ្ឌលឯកសារកម្ពុជា)
រូបថតពេលយប់នៅទួលជិះស្គីមួយ ដែលរចនាឡើងដោយលោកស្រី Zaha Hadid ដែលជាស្ថាបត្យករជាតិអង់គ្លេស-អ៊ីរ៉ាក់ នៅក្នុងទីក្រុង Innsbruck ប្រទេសអូទ្រីស កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦ ជាថ្ងៃដែលលោកស្រីទទួលមរណភាព។
រូបឯកសារ៖ រូបគំរូម៉ូដែលនៃពហុកីឡាដ្ឋានជាតិថ្មីមួយសម្រាប់កីឡាអូឡាំពិកនិងប៉ារ៉ាអូឡាំពិកឆ្នាំ២០២០ ដែលរចនាប្លង់ដោយលោកស្រី Zaha Hadid ដែលជាស្ថាបត្យករជាតិអង់គ្លេស-អ៊ីរ៉ាក់។ រូបគំរូនេះត្រូវបានយកទៅបង្ហាញនៅក្នុងការប្រជុំរបស់សមាជិកក្រុមប្រឹក្សាយោបល់សម្រាប់ការសាងសង់ពហុកីឡាដ្ឋានថ្មី នៅក្នុងទីក្រុងតូក្យូ។ រូបនេះត្រូវបានបញ្ចេញជាសាធារណៈដោយសារព័ត៌មាន Kyodo កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥។
រូបឯកសារ៖ អ្នកទស្សនាម្នាក់ដើរកាត់អគារ Galaxy Soho ដែលទើបតែដំណើរការ។ អគារនេះត្រូវបានរចនាដោយលោកស្រី Zaha Hadid ដែលជាស្ថាបត្យករជាតិអង់គ្លេស-អ៊ីរ៉ាក់ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២។
រូបឯកសារ៖ មនុស្សម្នាដើរនៅចន្លោះអគារ Wangjing SOHO នៅថ្ងៃបើកដំណើរការដំបូងក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៤។ អគារនេះត្រូវបានរចនាឡើងដោយលោកស្រី Zaha Hadid ដែលជាស្ថាបត្យករជាតិអង់គ្លេស-អ៊ីរ៉ាក់ដ៏ល្បីល្បាញម្នាក់។
រូបឯកសារ៖ ស្បែកជើងក្រូម៉េរាងជាបន្ទះឌីស ដែលរចនាដោយលោកស្រី Zaha Hadid ស្ថាបត្យករជាតិអង់គ្លេស-អ៊ីរ៉ាក់ ត្រូវបានដាក់តាំងបង្ហាញនៅឯការតាំងពិព័រណ៍មួយនៅសារៈមន្ទីរ Brooklyn ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤។ ពិព័រណ៍នេះមានឈ្មោះថា «Killer Heels: The Art of High-Heeled Shoe» បង្ហាញម៉ូតរបស់ស្បែកជើងចាប់តាំងពីឆ្នាំ១៦០០ រហូតដល់បច្ចុប្បន្ន។
ស្រ្តីម្នាក់មើលទៅរូបគំនូរ នៅពីក្រោយរូបចម្លាក់ដែលជាស្នាដៃរបស់លោកស្រី Zaha Hadid ស្ថាបត្យករជាតិអង់គ្លេស-អ៊ីរ៉ាក់។ រូបចម្លាក់នេះមានឈ្មោះថា «Kloris» នៅឯពិព័រណ៍ឈ្មោះ Summer Exhibition ឯវិទ្យាស្ថានសិល្បៈ Royal Academy of Arts នៅកណ្តាលទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៣។
រូបឯកសារ៖ ទិដ្ឋភាពផ្នែកខាងក្រៅនៃសាលទំនើបបង្កើតឡើងដោយស្ថាបត្យករអង់គ្លេស-អ៊ីរ៉ាក់ Zaha Hadid សម្រាប់ការតាំងពិព័រណ៍“Mobile Art” នៃផលិតផលម៉ាក Chanel នៅក្នុងសង្កាត់មួយក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០០៨។
លោកស្រី Zaha Hadid ស្ថាបត្យករជាតិអង់គ្លេស-អ៊ីរ៉ាក់ដ៏ល្បីល្បាញ និយាយនៅក្នុងការបង្ហាញប្លង់វិទ្យាស្ថានស្លឹករឹត ដែលរចនាដោយលោកស្រី នៅឯវិចិត្រសាលរបស់លោកស្រី Zaha Hadid នៅក្នុងទីក្រុងឡុងដ៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤។ (Photo by Nhean Socheat/The Sleuk Rith Institute/DC-Cam)
វិចិត្រសាលរបស់លោកស្រី Zaha Hadid នៅក្នុងទីក្រុងឡុងដ៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤។ (Photo by Nhean Socheat/The Sleuk Rith Institute/DC-Cam)
វិចិត្រសាលរបស់លោកស្រី Zaha Hadid នៅក្នុងទីក្រុងឡុងដ៍ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤។ (Photo by Nhean Socheat/The Sleuk Rith Institute/DC-Cam)