អតីតជនភៀសខ្លួនបង្កើត«ភូមិខ្មែរ»នៅជនបទអាមេរិក
Your browser doesn’t support HTML5
ពួកខ្មែរក្រហមបានឡើងកាន់កាប់អំណាចនៅក្នុងប្រទេសកម្ពុជានៅពាក់កណ្តាលទសវត្សរ៍១៩៧០។ ពួកគេបានសម្លាប់មនុស្សរាប់លាននាក់តាមបញ្ជានៃរបបកុម្មុយនិស្តរបស់ប៉ុល ពត។ ទាហានសម័យមុនដូចជាលោក ឈុន ប៊ុនហ៊ាង ជាដើម ពេលនោះមានជម្រើសតែគត់ គឺរត់គេចខ្លួន ឬត្រូវគេសម្លាប់។ ដោយសារគ្រួសាររបស់លោកអាចប្រឈមនឹងគ្រោះថ្នាក់ លោក ឈុន ប៊ុនហ៊ាង ព្យាយាមរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជា ដើម្បីទៅកសាងជីវិតថ្មីនៅដែនដីអាមេរិក។ តទៅនេះជារឿងរ៉ាវរបស់គាត់។