នាឆ្នាំ២០១៩នេះ មហោស្រពអក្សរសិល្ប៍ខ្មែរ នឹងដាក់បង្ហាញជូនសាធារណជន ជាពិសេសអ្នកនិយមការអាន និងស្រឡាញ់អក្សរសិល្ប៍ខ្មែរ នូវស្នាដៃនិពន្ធរឿងព្រេង កំណាព្យ ក៏ដូចជាការនិពន្ធសាច់រឿងផ្សេងៗរបស់អ្នកនិពន្ធដែលសាធារណជនមិនសូវស្គាល់ និងអ្នកនិពន្ធជំនាន់ថ្មីៗនៅក្នុងប្រទេសកម្ពុជា។ បង្កើតឡើងលើកដំបូងនៅឆ្នាំ២០១៧ ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់អំណាននិងការនិពន្ធនៅកម្ពុជា មហោស្រពអក្សរសិល្ប៍ខ្មែរបានបន្តរីកចម្រើនទៅមុខ ដោយទទួលបានការចូលរួមពីក្រុមអ្នកនិពន្ធវ័យក្មេងកម្ពុជា និងការទទួលស្គាល់និងគាំទ្រពីសាធារណជនខ្មែរដែលស្រឡាញ់អំណាននិងអក្សរសិល្ប៍ខ្មែរ។ នេះបើតាមការបញ្ជាក់របស់អ្នកស្រី សូ ភីណា អ្នកផ្តួចផ្តើមបង្កើតមហោស្រពនេះឡើង។ អ្នកស្រី សូ ភីណា បានឲ្យដឹងទៀតថា មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣នេះ នឹងប្រារព្ធធ្វើឡើងនៅបណ្ណាល័យជាតិ រាជធានីភ្នំពេញ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលាខាងមុខនេះ។ អ្នកនាង ទែន សុខស្រីនិត នៃវីអូអេ បានសម្ភាសអ្នកស្រី សូ ភីណា អ្នកផ្តួចផ្តើមបង្កើតមហោស្រពអក្សរសិល្ប៍ខ្មែរ អំពីព័ត៌មានលម្អិតនៃគោលបំណងនៃការបង្កើតមហោស្រពនេះឡើង និងអំពីព្រឹត្តិការណ៍នានាដែលនឹងធ្វើឡើងនៅក្នុងមហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣នេះ៕
បទសម្ភាសន៍ VOA៖ មហោស្រពអក្សរសិល្ប៍ខ្មែរលើកទី៣ជំរុញឲ្យសាធារណជនស្គាល់និងឲ្យតម្លៃលើស្នាដៃនិពន្ធថ្មីៗ
Your browser doesn’t support HTML5