អតីត​យុទ្ធជន​យោធា​អាមេរិកាំង​«តក់ស្លុត» ​នឹង​ការ​ចូល​កាន់កាប់​យ៉ាង​រហ័ស​របស់​ក្រុម​តាលីបង់​នៅ​អាហ្វហ្គានីស្ថាន

Your browser doesn’t support HTML5

នៅ​ឆ្នាំ ២០០២ លោក Kane Farabaugh នៃ​វីអូអេ ​ជា​អ្នក​សារព័ត៌មាន​ឲ្យ​យោធា​អាមេរិក​។ លោកបាន​សម្ភាស​ទាហាន​អាមេរិក​ជា​ច្រើន​នាក់ ក្នុង​អំឡុង​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អាហ្វហ្គានីស្ថាន​ នា​ដំណាក់កាល​ដំបូង​នៃ​សង្គ្រាម​ដ៏​អូស​បន្លាយ​ជិត​ ២០ឆ្នាំ​ក្នុង​ប្រទេស​នេះ។ ថ្មីៗ​នេះ នៅពេល​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ធ្លាក់​ក្រោមការ​គ្រប់គ្រង​របស់​ក្រុម​តាលីបង់ លោក Kane Farabaugh បាន​ទាក់ទង​ទៅ​សាកសួរ​អារម្មណ៍​របស់​ទាហាន​អាមេរិកមួយចំនួន​ដែល​លោក​បាន​និយាយ​ជាមួយ​កាលពី​មុន ហើយ​បច្ចុប្បន្ន​នេះ​ពួកគេ​ជា​អតីតយុទ្ធជន​ក្នុង​​សង្គ្រាម​ដ៏​វែង​អន្លាយបំផុត​របស់​សហរដ្ឋ​អាមេរិក៕