កម្រងរូបភាព៖ ពលរដ្ឋនៅចក្រភពអង់គ្លេសបង្ហាញទុក្ខក្រៀមក្រំចំពោះការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth

សេចក្តីប្រកាសអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេស ត្រូវបានដាក់បង្ហាញជាសាធារណៈនៅឃ្លោងទ្វាររបស់ព្រះបរមរាជវាំង Buckingham ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកញ្ញា ឆ្នាំ ២០២២។ 

នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសអ្នកស្រី Liz Truss ថ្លែងសុន្ទរកថាអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៅមុខវិមាននាយករដ្ឋមន្ត្រី Downing Street ក្នុងទីក្រុងឡុងដ័ ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកញ្ញា ឆ្នាំ ២០២២។ 

ពលរដ្ឋអង់គ្លេសផ្តិតយករូបភាពរបស់ព្រះមហាក្សត្រិយានី Elizabeth ដែលជាមហាក្សត្រិយដែលបានសោយរាជ្យដ៏យូរជាងគេបង្អស់នៅក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងទៅនេះ នៅទីក្រុងឡុងដ៍ កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២។ 

ស្ត្រីម្នាក់យំនៅមុខព្រះបរមរាជវាំង Buckingham បន្ទាប់ពីមានសេចក្តីប្រកាសអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២។ 

ពលរដ្ឋអង់គ្លេសកាន់បាច់ផ្កានៅក្បែរព្រះរបមរាជវាំង Holyroodhouse បន្ទាប់ពីមានសេចក្តីប្រកាសអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២។ 

ពលរដ្ឋប្រមូលផ្តុំគ្នានៅមុខព្រះបរមរាជវាំង Buckingham បន្ទាប់ពីមានសេចក្តីប្រកាសអំពីការសោយទិវង្គតរបស់ព្រះមហាក្សត្រិយានី Elizabeth នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២។ 

ទង់ជាតិអាមេរកាំងត្រូវបានទម្លាក់ចុះពាក់កណ្តាលដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ព្រះមហាក្សត្រិយានី Elizabeth ទី ២ នៃចក្រភពអង់គ្លេស ដែលបានសោយទិវង្គតក្នុងព្រះជន្មាយុ ៩៦ ព្រះវស្សា កាលពីថ្ងៃព្រហស្បតិ៍ ទី ៨ ខែកញ្ញា ឆ្នាំ ២០២២។