បទសម្ភាសន៍ VOA៖ មេធាវី ប្ដឹងឧទ្ធរណ៍ពេលចៅក្រមមិនទម្លាក់បទចោទប្រឆាំងនឹងលោក កឹម សុខា
Your browser doesn’t support HTML5
ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានសម្រេចប្ដឹងឧទ្ធរណ៍នៅថ្ងៃនេះ ក្រោយពីចៅក្រមបានសម្រេចបញ្ជូនសំណុំរឿងលោក កឹម សុខាទៅជំនុំជម្រះទោសពីបទឃុបឃិតជាមួយបរទេសប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ ក្រុមមេធាវីការពារលោកកឹម សុខាបានអះអាងតាំងពីដំបូងថាបទចោទប្រកាន់លើកូនក្តីរបស់ខ្លួន គួរត្រូវបានទម្លាក់ចោលហើយសិទ្ធិធ្វើនយោបាយពេញលេញ គួរត្រូវបានផ្ដល់ឱ្យលោក កឹម សុខាឡើងវិញ។ លោក សុខ ខេមរានៃVOA បានជួបសម្ភាសន៍តាមទូរស័ព្ទជាមួយលោក ផែង ហេងមេធាវីម្នាក់របស់លោកកឹម សុខា នៅថ្ងៃអង្គារនេះ៕