អ្នកជំនាញថា ពលរដ្ឋអស់ជំនឿលើស្ថាប័នសាធារណៈក្នុងការដោះស្រាយបញ្ហាពុករលួយនៅកម្ពុជា
Your browser doesn’t support HTML5
អ្នកតស៊ូមតិប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា លើកឡើងថា ល្មមដល់ពេលដែលកម្ពុជា ត្រូវចាត់ការបោសសំអាតអំពើពុករលួយក្នុងទ្រង់ទ្រាយធំហើយ។ លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍នៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ថា ពលរដ្ឋកម្ពុជាកាន់តែបាត់ជំនឿលើស្ថាប័នសាធារណៈក្នុងការដោះស្រាយបញ្ហានេះ។ នេះគឺជាការដកស្រង់ខ្លីនៃបទសម្ភាសន៍រវាងលោក សាយ មុន្នី នៃវីអូអេ ជាមួយលោក ប៉ិច ពិសី៕