និស្សិតចិននៅអាមេរិកសម្ដែងការគាំទ្រដល់ការតវ៉ានៅចិនរឿងវិធានការកូវីដ
Your browser doesn’t support HTML5
និស្សិតចិនដែលកំពុងសិក្សានៅសហរដ្ឋអាមេរិកបានចូលរួមនៅក្នុងការតវ៉ានៅទូទាំងសហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះការតវ៉ានៅទូទាំងប្រទេសចិនទាក់ទិននឹងគោលនយោបាយគ្មានជំងឺកូវីដ១៩របស់រដ្ឋាភិបាលចិន។ ការតវ៉ានៅក្នុងប្រទេសចិនលើកនេះគឺជាការតវ៉ាទ្រង់ទ្រាយធំដំបូងបង្អស់ តាំងពីពេលដែលមានការតវ៉ានៅទីលាន Tiananmen កាលពីឆ្នាំ ១៩៨៩ មក។ អ្នកស្រី Elizabeth Lee នៃវីអូអេរាយការណ៍អំពីរឿងនេះ ហើយអ្នកកាសែតវីដេអូផ្នែកភាសាចិនរបស់វីអូអេអ្នកស្រី Fang Bing និងអ្នកស្រី Jiu Dao នៅក្នុងទីក្រុង New York និងលោក Wang Ping នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានរួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖