ភ្នំពេញ —
អាជ្ញាធរខេត្តពោធិ៍សាត់បានបណ្តេញប្រជាពលរដ្ឋ ដែលរងគ្រោះដោយទំនាស់ដីធ្លីប្រហែល៧០គ្រួសារចេញពីមុខតុលាការខេត្ត ដែលនៅទីនេះពួកគេបានបោះទីតាំងតវាជិត១សប្តាហ៍កន្លងទៅហើយ។ ពួកគេសុំឱ្យតុលាការប្រគល់ដីមកឱ្យពួកគាត់វិញនិងស្នើឱ្យមានការដោះលែងពលរដ្ឋម្នាក់ឈ្មោះស៊ិន សៀន ដែលត្រូវបានឃាត់ខ្លួនក្នុងការចុះបង្ក្រាបកាលពីសប្តាហ៍មុន។
លោកលាង ឆៃឡេង អាយុ៤៣ឆ្នាំ ដែលជាអ្នកតវ៉ាម្នាក់ ថ្លែងថា ក្រុមសមត្ថកិច្ចបានប្រើកម្លាំងរុញច្រានពួកលោកចេញពីតុលាការខេត្តពោធិ៍សាត់រហូតដល់បរិវេណខាងក្រៅទីរួមខេត្ត។ ដោយដើរទៅមុខទៀតលែងរួច ពួកលោកបានបង្ខំចិត្តយកទីតាំងដីទំនេរមួយចម្ញាយប្រមាណ៥គីឡូម៉ែត្រពីទីរួមខេត្ត ដើម្បីស្នាក់នៅបណ្តោះអាសន្ន។
«ស្នាក់នៅទីនេះហើយ គេដេញទៅណាទៀតក៏លែងទៅហើយ ព្រោះមានមនុស្សសន្លប់ និងមានកូនតូចៗទៀត។ ទោះបីគេរុញច្រានយ៉ាងម៉េចក៏ទៅមិនរួចទៀតដែរ។ បើទឹកងូតវិញ ពីរបីថ្ងៃហើយមិនដែលបានទឹកងូតទេ។ ចំណែកឯបាយទឹកមានអង្គការគាត់ជួបឧបត្ថម្ភ ឬមានប្រជាពលរដ្ឋគាត់អាណិត គាត់ជួយទឹកសុទ្ធបួន៥យួរអញ្ចឹង»។
កាលពីថ្ងៃទី១២ខែកុម្ភៈ មានលំនៅដ្ឋានប្រជាពលរដ្ឋប្រហែល៣០០ខ្នង ក្នុងនោះ១០០ខ្នងនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ និង២០០ខ្នងទៀតនៅក្នុងស្រុកស្នួលខេត្តក្រចេះ ត្រូវបានអាជ្ញាធរដុតបំផ្លាញចោលទាំងស្រុង និងមានការចាប់ខ្លួនស្ត្រីម្នាក់ផងដែរ។ ក្រុមអាជ្ញាធរបានអះអាងថា នេះដោយសារប្រជាពលរដ្ឋទាំងនោះបានរស់នៅក្នុងព្រៃអភិរក្សរបស់រដ្ឋ។
ដោយឡែក ក្រុមប្រជាពលរដ្ឋអះអាងថា ពួកគេបានរានដីនៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ចន្លោះពី៣ទៅ៧ឆ្នាំមកហើយ ដោយសារពួកគេគ្មានដីធ្វើស្រែចម្ការ ហើយមានជីវភាពខ្សត់ខ្សោយពេក។ ពលរដ្ឋក្រីក្រទាំងនេះថ្លែងថា តាំងពីថ្ងៃដែលអាជ្ញាធរបណ្តេញពួកគេចេញមក ពួកគេកំពុងប្រឈមនឹងការរស់នៅដោយអាណាថា គ្មានផ្ទះសម្បែង។
លោកឆេ ឈីវ អភិបាលស្រុកវាលវែង ដែលបានដឹកនាំកម្លាំងចុះទៅបង្ក្រាបនេះ ថ្លែងថា អាជ្ញាធរធ្លាប់បានផ្តល់ដីសម្បទានមួយកន្លែងក្នុងខេត្តនេះដល់ពួកគេរួចមកហើយ ប៉ុន្តែពួកគេនៅតែត្រឡប់វិញ មករស់នៅទីតាំងចាស់ ដែលជាព្រៃការពារជីវចម្រុះ។
លោកឆេ ឈីវអំពាវនាវឱ្យប្រជាពលរដ្ឋទាំងនោះត្រឡប់ទៅរស់នៅក្នុងដីសម្បទាននោះវិញ។
«បញ្ហាប្រជាពលរដ្ឋ យើងបានរៀបចំដីសង្គមកិច្ចឱ្យគាត់ ឱ្យពួកគាត់មកពិនិត្យមក ព្រោះខ្ញុំបានចាត់តាំងមន្ត្រីប្រចាំការនៅទីនោះស្រាប់។ យើងកំពុងរៀបចំដាក់ឱ្យមានសាលារៀន មន្ទីរពេទ្យ។ វាមិនអាចរួចរាល់មួយភ្លែតបានទេ»។
ប៉ុន្តែក្រុមប្រជាពលរដ្ឋអះអាងថា ដីសម្បទានសង្គមកិច្ចដែលផ្តល់ឱ្យនោះជាតំបន់រាំងស្ងួត គ្មានទឹកសម្រាប់ប្រើប្រាស់ និងដាំដំណាំ។ ចំណែកឯការសន្យាជីកស្រះ និងសង់សាលារៀនឱ្យពួកគេ ក៏អាជ្ញាធរមិនបានអនុវត្ត ទើបពួកគេបង្ខំចិត្តត្រឡប់មករស់នៅកន្លែងដើមវិញ។
កញ្ញាមិត្ត សាមួន អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តពោធិ៍សាត់ យល់ថា ការដែលបណ្តោយឱ្យពលរដ្ឋក្រីក្រទាំងនេះរស់នៅតាមចិញ្ចើមថ្នល់បែបនេះជាការខុសឆ្គងមួយរបស់សមត្ថកិច្ច។
«សម្រាប់ខ្ញុំជាសង្គមស៊ីវិល ទោះបីជាប្រជាពលរដ្ឋគាត់យ៉ាងម៉េចក៏ដោយ អាជ្ញាធរមានសមត្ថកិច្ចគួរមានដំណោះស្រាយឱ្យបានសមរម្យសម្រាប់ពួកគាត់។ បើមិនឱ្យពួកគាត់រស់នៅទីនេះ ហើយបណ្តេញគាត់ ឱ្យពួកគាត់ទៅរស់នៅឯណា? ផ្ទះត្រូវដុតចោលអស់ អត់ឱ្យចូលទៅនៅ។ សួរថា តើពួកគាត់មានអ្វីជាទីពឹងទៀត?»
ដោយឡែកក្រុមប្រជាពលរដ្ឋប្រមាណ២០០គ្រួសារទៀតក្នុងស្រុកស្នួល ខេត្តក្រចេះ ដែលត្រូវបានអាជ្ញាធរដុតបំផ្លាញខ្ទមរបស់ខ្លួននៅថ្ងៃជាមួយគ្នានោះ ភាគច្រើនកំពុងបន្តរស់នៅលើទីតាំងចាស់ ឬភៀសខ្លួនទៅនៅកន្លែងក្បែរៗនោះ។
លោកគង់ គឹមលី អភិបាលស្រុកស្នួល ថ្លែងថា ខាងអាជ្ញាធរគ្រោងនឹងផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋទាំងនោះនៅកន្លែងផ្សេងវិញ ប្រសិនបើពួកគេដាក់សំណើសូម ប៉ុន្តែប្រជាពលរដ្ឋនៅទីនោះអះអាងថា ពួកគេបានដាក់សំណើនេះទៅអាជ្ញាធរជាង៣ឆ្នាំមកហើយ ប៉ុន្តែនៅតែមិនទទួលបានដីសម្បទានតាមការសន្យា៕