បាតុកម្មនៅបន្តកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា
Your browser doesn’t support HTML5
ពលរដ្ឋរាប់ម៉ឺននាក់ក្នុងប្រទេសមីយ៉ាន់ម៉ានៅបន្តធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា និងទាមទារឲ្យដោះលែងលោកស្រី Aung San Suu Kyi មេដឹកនាំដែលត្រូវបានជ្រើសរើសតាមការបោះឆ្នោតប្រកបដោយលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស។ ខណៈការប្រឈមមុខដាក់គ្នាកើនឡើងកាន់តែខ្លាំង ប៉ូលិសបានព្រមានថា ពួកគេប្រហែលជានឹងប្រើគ្រាប់ពិតបាញ់លើក្រុមបាតុករ។ លោក Arash Arabasadi នៃវីអូអេរាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ អ្នកនាង ស្រេង លក្ខិណា ប្រែសម្រួល។