កម្រងរូបភាព ៖ បាតុកម្មទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានទី១នៃរដ្ឋសភា
ផ្ទាំងបដាពាក្យស្លោកទាមទារឲ្យលោក កឹម សុខា អនុប្រធានទី១នៃរដ្ឋសភាជាតិនិងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ចុះចេញពីតំណែង ត្រូវបានលើកឡើងដោយក្រុមអ្នកតវ៉ាខណៈពេលដែលពួកគេបានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាជាតិ កាលពីព្រឹកថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
ក្រុមអ្នកតវ៉ាដែលភាគច្រើនជាយុវជន ស្រែកពាក្យស្លោក ខណៈពេលដែលពួកគេបានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាជាតិ និងស្នើឲ្យមានការដកតំណែងលោកកឹម សុខា អនុប្រធានទី១នៃរដ្ឋសភាជាតិ ដោយលើកហេតុផលថាលោកប្រើនយោបាយភូតភរបោកប្រាស់និងលាបពណ៌ កាលពីព្រឹកថ្ងៃច័ន្ទ ទី២៦ ខែតុលា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
នៅក្នុងរូបថតដែលផ្តល់ដោយគណបក្សសង្គ្រោះជាតិបានបង្ហាញពី លោក ញ៉យ ចំរើន តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិរងរបួសដោយសារអំពើហិង្សាបង្កឡើងដោយបាតុករ នៅមុខរដ្ឋសភាជាតិ នាវេលាថ្ងៃត្រង់ ទី២៦ ខែតុលា ឆ្នាំ២០១៥។
លោកស្រី ឡោ ខេង តំណាងរាស្រ្តគណបក្សប្រជាជននិងជាតំណាងនៃរដ្ឋសភាជាតិ បានចេញមកទទួលញត្តិពីបាតុករ នៅមុខរដ្ឋសភាជាតិ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥។ (នៅ វណ្ណារិន/VOA)
នៅក្នុងរូបថតដែលផ្តល់ដោយគណបក្សសង្គ្រោះជាតិបានបង្ហាញពី លោក គង់ សភា តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិរងរបួសដោយសារអំពើហិង្សាបង្កឡើងដោយបាតុករ នៅមុខរដ្ឋសភាជាតិ នាវេលាថ្ងៃត្រង់ ទី២៦ ខែតុលា ឆ្នាំ២០១៥។