អាហារ​និង​ការ​ហាត់​ប្រាណ​ជួយ​ទប់ស្កាត់​ជំងឺ​ពុក​ឆ្អឹង

  • អ៊ឹម សុធារិទ្ធ

លោក​វេជ្ជ​បណ្ឌិត តាំង តេកហុង​ មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​ការ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​គឺ​គ្រប់​គ្រង​ការ​ឈឺចាប់​ដោយ​សារ​ជំងឺ​ពុក​ឆ្អឹង ការ​ពន្យឺត​ ឬ​បញ្ឈប់​ការ​សឹក​នៃ​ឆ្អឹង ការ​ទប់ស្កាត់​ការ​ប្រេះ​ស្រាំ​ឆ្អឹងដោយ​ការ​ប្រើ​ឱសថដើម្បី​ពង្រឹង​ឆ្អឹង និងការ​​ជៀសវាង​ការ​ដួល​ដែល​អាច​បណ្តាល​ឲ្យ​ប្រេះ​ស្រាំ​ឆ្អឹង។

Your browser doesn’t support HTML5

ជំងឺ​ពុកឆ្អឹង៖ ការ​ព្យាបាល​និង​ការ​ទប់ស្កាត់


វ៉ាស៊ីនតោន៖ វិធី​សាមញ្ញ​ពីរ​ដែល​អាច​ទប់​ស្កាត់​ជំងឺ​ពុក​ឆ្អឹង​គឺ​ទី​១ ការ​ទទួល​ទាន​ម្ហូប​អាហារ​ដែល​មាន​ជាតិ​កាល់ស្យូម​និង​វីតាមីនដេ ដែល​ម្ហូប​ទាំង​នោះ​រួមមាន​ ផលិតផល​ទឹក​ដោះ​គោ បន្លែ​ដែល​មាន​ស្លឹក​ពណ៌បៃ​តង​ ត្រី យ៉ាអួ​ (yoghurt) និង​តៅហ៊ូ​ ជាដើម ហើយ​ទី​២​ ការ​ហាត់​ប្រាណ ដូច​ជា​ការ​ដើរ​លឿន រត់​តឹកៗ រាំ ថៃជី ឬ យោហ្គា និង​ជិះកង់។ល។ នេះ​បើ​តាម​សម្តី​របស់​លោក​វេជ្ជបណ្ឌិត តាំង តេកហុង ខែ្មរ​អាមេរិកាំង​ដែល​កំពុង​ធ្វើ​ការ​និង​រស់​នៅ​ទីក្រុង Jackson Ville រដ្ឋ​ហ្វ្លរីដា​ សហរដ្ឋ​អាមេរិក ដែល​បានមាន​ប្រសាសន៍​ក្នុងកម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ទី ២០ ខែ​ កុម្ភៈនេះ។

«ស្ត្រី​នៅ​មាន​រដូវ​និងបុរស​ដែល​មាន​អាយុ​ក្រោម​៧០ឆ្នាំ ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ការ​ជាតិ​កាល់ស្យូម​ចំនួន​១.០០០mg និង​វីតាមីន​ដេ ៦០០mg IU។ ស្ត្រី​អស់​រដូវ​និងបុរស​ដែល​មាន​អាយុ​លើស​៧០ឆ្នាំ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​ការជាតិ​កាល់ស្យូម​ចំនួន​១.២០០mg និង​វីតាមីន​ដេ ៨០០mg IU»។

លោក​វេជ្ជបណ្ឌិត​ តាំង​ តេកហុង​ មាន​ប្រសាសន៍​ថា​ សកម្មភាព​មួយ​ចំនួន​ក៏ត្រូវ​ជៀសវាងផង​ដែរ។

«កុំ​ប្រើ​ព្រំជូត​ជើង​នៅ​ផ្ទះ ដែល​អាច​កាត់​បន្ថយ​ការ​ជំពប់​ជើង​ដួល។ ពាក់ស្បែក​ជើង​កៅស៊ូ​អត់​កែង។ ប្រើ​ឈើ​ច្រត់​បើ​ចាំបាច់។ ដាក់​បង្កាន់​ដៃ​និង​កម្រាល​សុវត្ថិភាព​នៅ​បន្ទប់​ទឹក។ ជណ្តើរ​នឹង​បន្ទប់​ត្រូវ​មាន​ពន្លឺ​គ្រប់​គ្រាន់។ បន្ទន់​ជង្គង់​រើស​របស់​នៅ​លើ​កម្រាល​ដោយ​រក្សា​ខ្នង​ឲ្យ​នៅ​ត្រង់។ ឈប់​ជក់បារី​និង​ទទួល​ទាន​សុរា​ច្រើន»។

លោកវេជ្ជបណ្ឌិត​ តាំង តេកហុង

លោក​វេជ្ជ​បណ្ឌិត តាំង តេកហុង​ មាន​ប្រសាសន៍​ថា គោល​បំណង​នៃ​ការ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​គឺ​គ្រប់​គ្រង​ការ​ឈឺចាប់​ដោយ​សារ​ជំងឺ​ពុក​ឆ្អឹង ការ​ពន្យឺត​ ឬ​បញ្ឈប់​ការ​សឹក​នៃ​ឆ្អឹង ការ​ទប់ស្កាត់​ការ​ប្រេះ​ស្រាំ​ឆ្អឹងដោយ​ការ​ប្រើ​ឱសថដើម្បី​ពង្រឹង​ឆ្អឹង និងការជៀសវាង​ការ​ដួល​ដែល​អាច​បណ្តាល​ឲ្យ​ប្រេះ​ស្រាំ​ឆ្អឹង។

លោក​វេជ្ជបណ្ឌិត តាំង តេកហុង​ បាន​ផ្តល់​យោបល់ថា ឱសថ​ Bisphosphonates​ ត្រូវ​បាន​ប្រើ​ជា​ឱសថ​ចម្បង​សម្រាប់​ការ​ពារ​និង​ទប់​ស្កាត់​ជំងឺ​ពុក​ឆ្អឹង​សម្រាប់​ស្ត្រី​អស់​រដូវ។ ឱសថ​ផ្សេង​ទៀត​រូម​មាន​Alendronate (Fosamax), Ibandronate (Boniva), Risendronate (Actonel), ហើយ​ឱសថ ​Calcitonin ដែល​បន្ថយការ​សឹក​ឆ្អឹង និង​បន្ថយ​ការ​ឈឺចាប់​ក្នុង​ឆ្អឹង ឱសថ Estrogen ដែល​ពេល​នេះគេ​មិន​សូវ​ប្រើសម្រាប់ការ​ពារ​ជំងឺ​ពុក​ឆ្អឹង​ទេ ឱសថ Reloxifene, Parathyroid, Teriparatide or Forteo ដែល​ជួយ​រៀបចំ​កសាង​ឆ្អឹង និង​ឱសថ Denosumate។

លោកវេជ្ជបណ្ឌិត​ តាំង តេកហុង​ មាន​ប្រសាសន៍​ថា ឆ្អឹង​មនុស្ស​លូត​លាស់រហូត​ដល់​អាយុ​៣០​ឆ្នាំ។ ដូច្នេះ​លោកផ្តល់​យោបល់​ថា មនុស្ស​ត្រូវ​ការ​របប​អាហារ​ដែល​មាន​វីតាមីន​គ្រប់​គ្រាន់​ជា​ពិសេស​វីតាមីនដេ​និង​ជា​តិ​កាល់ស្យូម​ និងហាត់​ប្រាណទៀត​ទាត់៕