សាកលវិទ្យាល័យ Princeton គ្រោងជួយអ៊ុយក្រែនស្តារឡើងវិញនិងបន្ថយហានិភ័យពីអំពើពុករលួយ

Your browser doesn’t support HTML5

នៅ​ដើម​ឆ្នាំ ២០២៤​ សង្រ្គាម​នៅ​អ៊ុយក្រែន​បាន​បង្ក​ការ​ខូចខាត​អស់​ជាង ១៥០​ពាន់​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សាកលវិទ្យាល័យ​​សេដ្ឋកិច្ច​ក្រុង​កៀវ។ ប៉ុន្តែ​បញ្ញាវន្ត​ខ្លះ​នៅ​សហរដ្ឋ​អាមេរិក​ រួម​ទាំង​សកម្មជន​អ៊ុយក្រែន​ប្រឆាំង​អំពើ​ពុករលួយ​​កំពុង​សម្លឹង​​ទៅ​កាន់​ការ​បញ្ចប់​សង្រ្គាម និង​ឱកាស​​ក្នុង​ការ​ស្តារ​ប្រទេស​ឡើង​វិញ។ កាល​ពី​ពេល​ថ្មីៗ​​នេះ សាកលវិទ្យាល័យ Princeton បាន​បង្កើត​ឃ្លាំង​ទិន្នន័យ​ផ្លូវ​ច្បាប់​មួយ​ដើម្បី​ផ្តល់​ជា​ជំនួយ។ នាង Luliia Larmolenko ជូន​សេចក្តី​រាយការណ៍។ លោក​ សាយ មុន្នី សូម​ជូន​សេចក្តី​ប្រែ​សម្រួល​ដូច​តទៅ៖