ក្រោយការបង្ក្រាប ពលរដ្ឋខេត្តព្រៃវែងនៅតែចង់ស្តាប់ព័ត៌មាន តែមិនហ៊ានស្តាប់ដោយចំហ
Your browser doesn’t support HTML5
ជាង២ឆ្នាំមកហើយដែលសារព័ត៌មានមួយចំនួនបានបាត់វត្តមាន នៅកម្ពុជា ក្នុងនោះមានកាសែត The Cambodia Daily និងវិទ្យុអាស៊ីសេរី។ ប្រជាជនកម្ពុជាដែលចូលចិត្តតាមដានព័ត៌មាន ក៏មិនអាចស្តាប់ព័ត៌មានរបស់ VOA និងអាស៊ីសេរី តាមវិទ្យុរបស់គេបានយ៉ាងងាយស្រួលដូចកាលពីមុនដែរ។ នៅក្នុងឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ប្រជាជនមួយចំនួនព្យាយាមគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មាន ក្នុងនោះមានការប្រើប្រាស់ទូរស័ព្ទទំនើប ភ្ជាប់ជាមួយអ៊ីនធឺណែត។ ក៏ប៉ុន្តែ ពួកគេខ្លះអះអាងថា ពួកគេមិនហ៊ានស្តាប់ព័ត៌មានដែលរសើប និងស៊ីជម្រៅដោយបើកចំហដូចមុនទេ ព្រោះបារម្ភខ្លាចមានការចោទប្រកាន់ថា ការស្តាប់ព័ត៌មានបែបនោះអាចក្លាយជារឿងនយោបាយ។ លោក ស៊ុន ណារិន និងអ្នកនាង ខាន់ សុគុំមនោ រាយការណ៍លម្អិតពីខេត្តព្រៃវែង៕