កម្រង​រូបភាព៖ «ការថ្លែង​សុន្ទរកថា​ចុងក្រោយ​​របស់​ប្រធានាធិបតី​ អូបាម៉ា នៅទីក្រុង​ Chicago»

ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ កំពុង​ចុះ​ពីយន្តហោះទ័ព​ជើង​អាកាស​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ O'Hare ទីក្រុង​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

ហាង​មួយ​បាន​សរសេរ​សញ្ញា​បិទ​នៅ​មាត់​បង្អួច​ថា​ «​អរគុណ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បារ៉ាក់​ អូបាម៉ា» ​ដែល​បាន​ឈប់​សម្រាក​នៅ​ជិត​ហាង​នោះ​ពេល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ពិធី​ថ្លែង​សុន្ទរកថា​ចុងក្រោយ​នៅទីក្រុង​ Chicago​ កាល​ពី​ថ្ងៃទី​១០ មករា​ ២០១៧។

ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បោយ​ដៃ​នៅ​ពេល​ដែល​លោក​បាន​មក​ដល់​សណ្ឋាគារ McCormick Place ដើម្បី​ផ្តល់​សេចក្តី​ថ្លែង​លា​ចុងក្រោយ​នៅ​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​ ផ្តល់​សេចក្តី​ថ្លែង​លា​ចុងក្រោយ​នៅ​សណ្ឋាគារ McCormick Place ទីក្រុង​​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

ពី​ឆ្វេង​គឺ​លោក អនុប្រធានាធិបតី Joe Biden អ្នកស្រី Jill Biden និង​ស្រ្តី​ទី១ អ្នកស្រី​ Michelle Obama និង​នាង Malia Obama កំពុង​ស្តាប់​ការថ្លែង​លា​ចុងក្រោយ​របស់​ប្រធានាធិបតី​នៅ​សណ្ឋាគារ​ McCormick Place ទីក្រុង​​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ កំពុង​ធ្វើសេចក្តី​ថ្លែង​ចុងក្រោយ​នៅ​សណ្ឋាគារ​ McCormick Place ទីក្រុង​​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

សមាជិក​ដែល​កំពុង​ចូល​រួម​កំពុង​ស្តាប់​សេចក្តី​ថ្លែង​របស់​ប្រធានាធិបតី​បារ៉ាក់​​ អូបាម៉ា​នៅ​សណ្ឋាគារ​ McCormick Place ទីក្រុង​​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ កំពុង​ធ្វើសេចក្តី​ថ្លែង​ចុងក្រោយ​នៅ​សណ្ឋាគារ​ McCormick Place ទីក្រុង​​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

ស្រ្តី​ទី១ អ្នកស្រី​ Michelle Obama និង​កូនស្រី​នាង Malia ផ្អែក​គ្នា​ទៅវិញ​ទៅមក​ខណ​ដែល​ពួកគេ​ស្តាប់​ ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ កំពុង​ធ្វើសេចក្តី​ថ្លែង​ចុងក្រោយ​នៅ​សណ្ឋាគារ​ McCormick Place ទីក្រុង​​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ បោយ​ដៃ​ទៅ​កាន់​ទស្សនិក​ជន​ពេល​លោក​កំពុង​ធ្វើសេចក្តី​ថ្លែង​ចុងក្រោយ​នៅ​សណ្ឋាគារ​ McCormick Place ទីក្រុង​​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

អនុប្រធានាធិបតី​ Joe Biden ឡើង​ទៅ​កាន់វេទិកា​ជាមួយ​ ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ បន្ទាប់​ពីការ​បញ្ចប់​សេចក្តី​ថ្លែង​ចុងក្រោយ​របស់​លោក​ប្រធានាធិបតី​នៅ​សណ្ឋាគារ​ McCormick Place ទីក្រុង​​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​​ ត្រូវ​បាន​អោប​ក្រសោប​ដោយ​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​ហ្វូង​ទស្សនិក​ជន​ខណ​ដែល​លោក​កំពុងស្វាគមន៍​ពួកគេ​បន្ទាប់​ពី​លោក​បាន​បញ្ចប់​សេចក្តី​ថ្លែង​របស់​លោក​នៅ​សណ្ឋាគារ​ McCormick Place ទីក្រុង​ Chicago​ កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ ជូត​ទឹក​ភ្នែក​​ពេល​លោក​កំពុង​ធ្វើសេចក្តី​ថ្លែង​ចុងក្រោយ​នៅ​សណ្ឋាគារ​ McCormick Place ទីក្រុង​​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។

ស្រ្តី​ទី១​ អ្នកស្រី​​ Michelle Obama​ និង​កូនស្រី​ Malia ឡើងទៅ​កាន់​វេទិកាជាមួយប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា រួមទាំង​លោក​អនុប្រធានាធិបតី​ Joe Biden និង​ភរិយា Jill Biden​ បន្ទាប់ពី​លោក​អូបាម៉ាបាន​​បញ្ចប់​សេចក្តី​ថ្លែង​ចុងក្រោយ​នៅ​សណ្ឋាគារ​ McCormick Place ទីក្រុង​​ Chicago កាល​ពី​ថ្ងៃទី​១០ មករា ២០១៧។