ក្រុមអ្នកសារព័ត៌មាន ផ្តល់សម្ភារៈ និងការហ្វឹកហ្វឺនដល់ក្រុមអ្នករាយការណ៍ព័ត៌មាននៅអ៊ុយក្រែន
Your browser doesn’t support HTML5
នៅសមរភូមិមុខក្នុងប្រទេសអ៊ុយក្រែន អ្នកសារព័ត៌មាន ប្រឈមនឹងហានិភ័យក្នុងការរាយការណ៍ព័ត៌មានអំពីសង្គ្រាម។ ដោយមានអ្នកសារព័ត៌មានជាច្រើនត្រូវបានសម្លាប់និងរងរបួសធ្ងន់កាលពីឆ្នាំមុន ក្រុមអ្នកតស៊ូមតិដើម្បីប្រព័ន្ធផ្សព្វផ្សាយ បានប្រមែប្រមូលគ្នា ផ្តល់ការហ្វឹកហ្វឺននិងសម្ភារៈផ្សេងៗដល់ក្រុមអ្នករាយការណ៍ព័ត៌មាននៅប្រទេសនោះ។ អ្នកស្រី Heather Murdock រាយការណ៍រឿងនេះពីទីក្រុង Kyiv, Lviv និងសមរភូមិប្រយុទ្ធជួរមុខក្នុងតំបន់ Donbas នៃប្រទេសអ៊ុយក្រែន។ លោក សាយ មុន្នី ប្រែសម្រួលជូន៕