សម្តេច​ ប៉ាប ហ្រ្វង់ស៊ីស តែងតាំង​ដូនជី​៤​នាក់​ជា​សន្តី​

សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis)​​ ប្រារព្ធ​​ពិធី​សាសនា​តែងតាំង​​ដូនជី​៤​អង្គ​ជា​សន្តី​ នៅ​ឯ​ព្រះវិហារ​ St. Peter's Square នៅ​ក្នុង​បុរី​វ៉ាទីកង់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៥។ ដូនជី​ Mariam Bawardy និង Marie Alphonsine Ghattas គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ដូនជី​ទាំង​បួន​ ដែល​ត្រូវ​បាន​តែង​តាំង​ជា​សន្តី (saint) នៅ​ក្នុង​ពិធី​សូត្រ​ធម៌​​(Mass)។   

សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis)​​ យាង​មក​ដល់​ព្រះវិហារ St. Peter's Square​ ដើម្បី​ធ្វើការ​ដឹក​នាំ​ពិធី​សាសនា​តែងតាំង​​ដូនជី​៤​អង្គ​ជា​សន្តី​​ នៅ​ក្នុង​បុរី​វ៉ាទីកង់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៥។

ដូន​ជី​ម្នាក់​កាន់​វត្ថុ​បុរាណ​ដែល​ជា​កេរដំណែល​របស់​សន្តី​ Mariam Baouardy Haddad ខណៈ​ដែល​សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis)​​ ធ្វើការ​ដឹក​នាំ​ពិធី​សាសនា​តែងតាំង​​ដូនជី​៤​អង្គ​ជា​សន្តី​ នៅ​ឯ​ព្រះវិហារ​ St. Peter's Square នៅ​ក្នុង​បុរី​វ៉ាទីកង់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៥។ 

ទង់​ជាតិ​ប៉ាឡេស្ទីន​បក់​នៅ​មុខ​រូប​របស់​ដូន​ជី​ Mariam Baouardy Haddad មុន​នឹង​សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis)​​ ធ្វើការ​ដឹក​នាំ​ពិធី​សាសនា​តែងតាំង​​ដូនជី​៤​អង្គ​ជា​សន្តី​ នៅ​ឯ​ព្រះវិហារ​ St. Peter's Square នៅ​ក្នុង​បុរី​វ៉ាទីកង់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៥។

 

ប្រធានាធិបតី​ប៉ាឡេស្ទីន លោក​ Mahmoud Abbas​ (ជួរ​មុខ​ ខាង​ឆ្វេង) ទះ​ដៃ​អបអរ​ក្នុងពិធី​សាសនា​តែងតាំង​​ដូនជី​៤​អង្គ​ជា​សន្តី​ នៅ​ឯ​ព្រះវិហារ​ St. Peter's Square នៅ​ក្នុង​បុរី​វ៉ាទីកង់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៥។ 

សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) ទទួល​បាន​ការស្វាគមន៍​យ៉ាង​ស្ម័គ្រស្មោះ​ពី​​អ្នកគាំទ្រ​នៅ​ឯ​ព្រះវិហារ​ St. Peter's Square នៅ​ក្នុង​បុរី​វ៉ាទីកង់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៥។

សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) ​ជំណួប​សំណេះ​សំណាល​ជាមួយ​ប្រធានាធិបតី​ប៉ាឡេស្ទីន Mahmoud Abbas បន្ទាប់​ពី​ពិធី​តែងតាំង​សន្តី​ នៅ​ឯ​ព្រះវិហារ​ St. Peter's Square នៅ​ក្នុង​បុរី​វ៉ាទីកង់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៥។

សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) លើក​ព្រះហស្ថ​ស្វាគមន៍​រាក់ទាក់​ក្មេង​ម្នាក់​នៅ​ឯ​ព្រះវិហារ​ St. Peter's Square នៅ​ក្នុង​បុរី​វ៉ាទីកង់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៥។

ដូន​ជី​ចូលរួម​ក្នុង​ពិធី​សាសនា​​តែងតាំង​សន្តី​ (saint) ថ្មី​៤​នាក់​ ដោយ​ដឹក​នាំ​ដោយ​សម្តេច​សង្ឃ​កាតូលិក ប៉ាប ហ្រ្វង់ស៊ីស (Pope Francis) នៅ​ឯ​ព្រះវិហារ​ St. Peter's Square នៅ​ក្នុង​បុរី​វ៉ាទីកង់​ កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​ឧសភា ឆ្នាំ​២០១៥។