លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Mike Pompeo បានស្ថិតនៅប្រទេសម៉ាឡេ ស៊ីដែលជាការឈប់សំចតលើកដំបូងនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ីដែលត្រូវគេរំពឹងថា លោកនឹងផ្តោតលើការលើកស្ទួយពាណិជ្ជកម្មសេរីនិងការដាក់គំនាបលើកូរ៉េខាងជើងឲ្យបោះបង់ចោលនូវកម្មវិធីអាវុធនុយក្លែអ៊ែររបស់ខ្លួន។
ក្នុងដំណើរទស្សនកិច្ចរបស់លោក លោករដ្ឋមន្រ្តីការបរទេសអាមេរិក Pompeo នឹងដាក់គំនាបប្រទេសនានាឲ្យដាក់សម្ពាធលើកូរ៉េខាងជើងតាមរយៈការដាក់ទណ្ឌកម្ម នេះតាមមន្រ្តីជាន់ខ្ពស់ម្នាក់របស់ក្រសួងការបរទេសអាមេរិកដែលបានថ្លែងប្រាប់ពួកអ្នកយកព័ត៌មានក្នុងអំឡុងនៃការហោះហើរទៅកាន់ទីក្រុង kuala Lumpur។
មន្រ្តីរូបនោះបាននិយាយថា៖ «យើងមានការព្រួយកង្វល់អំពីកូរ៉េខាងជើងបានបញ្ចៀសការដាក់ទណ្ឌកម្មនោះខ្លះ មិនធ្វើទៅតាមកាតព្វកិច្ចរបស់ខ្លួន ដូច្នេះ លោករដ្ឋមន្រ្តីការបរទេស នឹងប្រើឱកាសទាំងនោះដើម្បីរំឮកប្រទេសទាំងអស់ថា កាតព្វកិច្ចនោះ ត្រូវភ្ជាប់ការដាក់ទណ្ឌកម្មជាមធ្យោបាយមួយដើម្បីធ្វើឲ្យសម្រេចគោលដៅនោះគឺ ផ្ទៀតផ្ទាត់ឲ្យបានពេញលេញ ផ្ទៀងផ្ទាត់ពេញលេញចុងក្រោយអំពីការគ្មានអាវុធនុយក្លែអ៊ែររបស់កូរ៉េខាងជើង។
ចាប់តាំងពីប្រធានាធិបតីដូណាល់ ត្រាំបានជួបជាមួយមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុនកាលពីខែមិថុនាមក ពួកមន្រ្តីសហរដ្ឋអាមេរិក មានសុទិដ្ឋិនិយមថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងបោះបង់ចោលអាវុធនុយក្លែអ៊ែររបស់ខ្លួន ទោះជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងថា កូរ៉េខាងជើងបានចាប់ផ្តើមបោះបង់ចោលដំណើរការធ្វើមិនឲ្យអាវុធនោះទេ៕