ក្រុមអាជ្ញាធរប៉ូលិសប្រដាប់អាវុធប្រជាជនចិនក្នុងឯកសណ្ឋានប៉ារ៉ា ត្រូវគេឃើញថាបានដើរដង្ហែក្បួន និងហាត់សមយុទ្ធសាស្ត្រគ្រប់គ្រងហ្វូងបាតុករនៅពាសពេញតំបន់ហាត់កីឡាក្នុងតំបន់ប៉ែកម្ខាងនៃទីក្រុងហុងកុង ដែលការណ៍នេះអ្នកខ្លះបកស្រាយថាជាការគំរាមកំហែងប្រឆាំងនឹងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យ។
រដ្ឋាភិបាលហុងកុងបដិសធពិភាក្សាជាមួយក្រុមបាតុករដែលបានធ្វើបាតុកម្មចាប់តាំងពីខែមិថុនា ដើម្បីទាមទារសិទ្ធិនយោបាយដ៏ទូលំទូលាយ និងលុបចោលសេចក្តីព្រាងច្បាប់ដែលអាចចាប់បញ្ជូនជនសង្ស័យល្មើសច្បាប់ព្រហ្មទណ្ឌ ត្រូវបញ្ជូនទៅកាត់ទោសនៅចិនដីគោក។
រថយន្តជាកម្មសិទ្ធរបស់ប៉ូលិសប្រដាប់អាវុធប្រជាជនចិនឯកសណ្ឋានប៉ារ៉ា ត្រូវគេរៀបចំក្នុងលក្ខណៈត្រៀមប្រយុទ្ធនៅក្នុងតំបន់ទីក្រុង Shenzhen ប៉ែកម្ខាងនៃទីក្រុងហុងកុង។
ក្រុមមន្ត្រីប៉ូលិសហុងកុងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេមិនដឹងពីគម្រោងដែលកងទ័ពចិនត្រូវចូលរួមក្នុងកិច្ចប្រឹងប្រែងបំបែកបាតុកម្មនេះទេ។
ក្រុមបាតុករត្រូវគេឃើញថាបានបង្កើនអំពើហិង្សានិងបិទព្រលានយន្តហោះហុងកុងនៅដើមសប្តាហ៍នេះ៕