នាយកដ្ឋានប៉ូលិសប្រឹងប្រែងជ្រើសរើសប៉ូលិសថ្មី
Your browser doesn’t support HTML5
សហរដ្ឋអាមេរិកកំពុងខ្វះប៉ូលិសដែលត្រូវបានគេគិតថាដោយសារមិនសូវមានមនុស្សរកការងារធ្វើ និងដោយសារការយល់ឃើញអវិជ្ជមានទៅលើការងារនេះ បន្ទាប់ពីមានឧប្បត្តិហេតុជាបន្តបន្ទាប់ ដែលពាក់ព័ន្ធនឹងមន្ត្រីប៉ូលិសសម្លាប់ពលរដ្ឋស្បែកខ្មៅដែលគ្មានអាវុធ។ ទោះជាយ៉ាងនេះក៏ដោយ ក៏មនុស្សជាច្រើនដែលបានចុះឈ្មោះធ្វើប៉ូលិស នៅក្នុងនិងជុំវិញរដ្ឋធានីវ៉ាស៊ីនតោន និយាយថា ពួកគេសង្ឃឹមថានឹងធ្វើឱ្យកងកម្លាំងប៉ូលិសមានភាពប្រសើរនិងទន់ភ្លន់ជាងមុន។ អ្នកស្រី Laurel Bowman រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួល៕