ល្ខោនដោយអ្នកដឹកនាំរឿងជនជាតិអ៊ុយក្រែនត្រូវបានសម្តែងបើកឆាកនៅរដ្ឋធានីវ៉ាស៊ីនតោន
Your browser doesn’t support HTML5
ល្ខោនរឿង «ម៉ាក់ខ្ញុំ និងការឈ្លានពានទ្រង់ទ្រាយធំ» ឬ My Mama and the Full-Scale Invasion ដែលនិពន្ធដោយអ្នកស្រី Sasha Denisova ជាអ្នកនិពន្ធរឿងជនជាតិអ៊ុយក្រែន ត្រូវបានសម្តែងជាលើកដំបូងនៅរោងមហោស្រព Woolly Mammoth ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅសប្តាហ៍ទី២នៃខែកញ្ញានេះ។ ការសម្តែងនេះត្រូវបានបំផុសគំនិតដោយការជជែកគ្នាតាមអ៊ីនធឺណិតរវាងអ្នកនិពន្ធ និងម្តាយអាយុ ៨២ ឆ្នាំរបស់អ្នកស្រីដែលរស់នៅក្បែរទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ លោក Maxim Adams នៃ VOA រាយការណ៍រឿងនេះ។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕