កម្រងរូបភាពពីជុំវិញពិភពលោកក្នុងឆ្នាំ ២០២២
អ្នកស្រី Mpho Tutu អង្គុយជិតម្ឈូសរបស់ឪពុកអ្នកស្រីគឺលោក Desmond Tutu ព្រឹទ្ធចារ្យសាសនាគ្រិស្តនៃប្រទេសអាហ្វ្រិកខាងត្បូង ក្នុងអំឡុងពិធីបុណ្យសពរបស់លោកនៅព្រះវិហារ St. George ក្នុងទីក្រុង Cape Town ប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២២។ លោក Tutu ដែលសកម្មជនពានរង្វាន់សន្តិភាពណូបែលសម្រាប់សមភាពជាតិសាសន៍និងសិទ្ធិក្រុមស្រឡាញ់ភេទដូចគ្នា LGBT បានស្លាប់ នៅក្នុងអាយុ ៩០ ឆ្នាំ។
រថយន្តប៉ូលិសត្រូវបានភ្លើងឆេះ ខណៈប៉ូលិសកុបកម្មត្រៀមបញ្ឈប់បាតុករនៅកណ្តាលទីក្រុង Almaty ប្រទេសកាហ្សាក់ស្ថានកាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២។ បាតុករដែលប្រឆាំងនឹងឧស្ម័នរាវដែលមានតម្លៃថ្លៃគុណនឹងពីរ បានប៉ះទង្គិចជាមួយនឹងប៉ូលិសក្នុងទីក្រុងធំបំផុតរបស់ប្រទេសកាហ្សាក់ស្ថាន ហើយពួកគេបានធ្វើបាតុកម្មតាមទីក្រុង ១២ ទៀតក្នុងប្រទេសនេះ។
ទឹកហូរខ្លាំងនៅទំនប់វារីអគ្គិសនី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Para de Minas ក្នុងរដ្ឋ Minas Gerais ប្រទេសប្រេស៊ីល កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២។
មន្ត្រីសន្តិសុខម្នាក់ដើរមើលទីតាំងដែលរងករណីផ្ទុះមួយក្នុងស្រុក Hamarweyne នៃទីក្រុង Mogadishu ប្រទេសសូមាលី កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។
អ្នកស្រី Landra Reid ស្ទាបម្ឈូសប្តីរបស់អ្នកស្រី គឺលោក Harry Reid អតីតសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋNevada នៅក្នុងវិមានសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។
បុគ្គលិកកំពុងសម្អាតប្រេងនៅឆ្នេរ Cavero ក្នុងស្រុក Ventanilla នៃទីក្រុង Callao ប្រទេសប៉េរូ កាលពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២។ វិទ្យាស្ថានការពារជនស៊ីវិលប៉េរូបាននិយាយថា ការផ្ទុះភ្នំភ្លើងក្រោមសមុទ្រមួយក្នុងប្រទេសតុងហ្គាបានបង្កើតជារលកសមុទ្រខ្ពស់ៗ ដែលបង្កឲ្យកប៉ាល់ដឹកប្រេងមួយទៅកាន់រោងចក្រចម្រាញ់ប្រេង La Pampilla កំពប់ប្រេងចូលទៅក្នុងសមុទ្រ។
អ្នកបើកយន្តហោះវ័យក្មេងជនជាតិអង់គ្លេសកាត់ប៊ែលហ្ស៊ិកកញ្ញា Zara Rutherford លើកសញ្ញាបត្រដែលនាងទទួលបាន បន្ទាប់ពីបានចុះចតយន្តហោះទម្ងន់ស្រាល Shark នៅអាកាសយានដ្ឋាន Kortrijk ក្នុងទីក្រុងKortrijk ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២។ យុវតីវ័យ ១៩ ឆ្នាំរូបនេះបានបង្កើតកំណត់ត្រាពិភពលោកថ្មីក្នុងនាមជាស្ត្រីវ័យក្មេងបង្អស់ដែលបានបើកយន្តហោះជុំវិញពិភពលោកតែម្នាក់ឯង ហើយបានចុះចតយន្តហោះដ៏តូចរបស់នាង នៅភាគខាងលិចប្រទេសប៊ែលហ្ស៊ិក ១៥៥ ថ្ងៃ បន្ទាប់ពីនាងបានចេញធ្វើដំណើរ។
អ្នកស្រី Priscilla Sitienei សិស្សបឋមសិក្សាវ័យ ៩៨ ឆ្នាំម្នាក់ដែលកំពុងរៀងថ្នាក់ទី៦ ត្រូវបានមិត្តរួមថ្នាក់ជួយធ្វើកិច្ចការសាលា នៅសាលាហ្វឹកហ្វឺនទស្សនៈអ្នកដឹកនាំ ឬ Leaders Vision Preparatory School នៅក្នុងភូមិ Ndalat ទីក្រុង Nandi ប្រទេសកេនយ៉ា កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២។
សាច់ញាតិដឹកសាកសពជនរងគ្រោះនៃការវាយប្រហារតាមអាកាសលើមន្ទីរឃុំឃាំងមួយ ទៅបញ្ចុះនៅទីបញ្ចុះសពមួយកន្លែងនៅក្នុងទីក្រុង Saada ប្រទេសយេម៉ែន កាលពីថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២២។
បុគ្គលិកសុខាភិបាលក្នុងសម្លៀកបំពាក់ការពារការឆ្លងមេរោគឈរឃ្លាំមើល ក្នុងអំឡុងវគ្គហ្វឹកហាត់ជិះស្គីល្បឿនលឿនមួយ សម្រាប់ការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ ២០២២ នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២២។
ប៉ូលិសបុរីញូវយ៉កប្រមូលផ្តុំគ្នានៅក្នុងពិធីបុណ្យសពរបស់មន្ត្រីប៉ូលិសម្នាក់ប្រចាំនាយកដ្ឋានប៉ូលិសបុរីញូយ៉ក NYPD គឺលោក Wilbert Mora កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២២ នៅទីក្រុងញូវយ៉ក។ លោក Mora អាយុ ២៧ ឆ្នាំ និងប៉ូលិសរួមការងារ គឺលោក Jason Rivera ត្រូវបានសម្លាប់កាលពីថ្ងៃទី ២១ ខែមករា នៅពេលដែលពួកគេចុះប្រតិបត្តិការងារក្នុងករណីអំពើហិង្សាក្នុងគ្រួសារមួយ។
រូបថតពីអាកាសបង្ហាញភូមិ Bin នៃទីក្រុង Mingin តំបន់ Sagaing ប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីអ្នកភូមិនិយាយថា ភូមិនោះត្រូវបានយោធាដុតកម្ទេចកាលពីថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២២។
ស្ត្រីម្នាក់លើកដៃដាក់កងកម្លាំងសន្តិសុខអ៊ីស្រាអែលដែលកំពុងត្រៀមបាញ់គ្រាប់កាំភ្លើងជ័រដើម្បីបំបែកអ្នកគប់ដុំថ្មជនជាតិប៉ាឡេស្ទីនក្នុងអំឡុងប៉ះទង្គិចគ្នា នៅតំបន់ West Bank ក្នុងភូមិ Hebron កាលពីថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២។ កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនបីនាក់ កាលពីថ្ងៃទី ៨ ខែកុម្ភៈ ក្នុងអំឡុងពេលកងសន្តិសុខអ៊ីស្រាអែលបង្ក្រាបលើអ្វីដែលអ៊ីស្រាអែលហៅថា«ក្រុមភេរវករ» មួយដែលបន្សល់ទុកនៅរថយន្តដែលពេញដោយរន្ធគ្រាប់កាំភ្លើងនៅទីក្រុង West Bank នៃទីក្រុង Nablus។
បាតុករម្នាក់រុំខ្លួនការពារពីភាពត្រជាក់ពេលព្រិលធ្លាក់ ក្នុងអំឡុងបាតុកម្មមួយរបស់អ្នកបើកបរថយន្តដឹកទំនិញ ប្រឆាំងនឹងវិធានការរឹតបន្តឹងដើម្បីទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ និងប្រឆាំងនឹងរដ្ឋាភិបាលលោក Trudeau នៅខាងក្រៅអគាររដ្ឋសភាកាណាដាក្នុងរដ្ឋធានី Ottawa ទីក្រុង Ontario ប្រទេសកាណដា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២។
រូបថតពីលើអាកាសបង្ហាញអតីតភូមិ Aceredo ដែលត្រូវបានលិចក្នុងទន្លេបាត់ បានលេចរូបរាងឡើងវិញ ដោយសារអាងស្តុកទឹកវារីអគ្គិសនី Lindoso មានកម្រិតទឹកទាប នៅក្បែរស្រុក Lobios ខេត្ត Ourense ភាគពាយព្យនៃប្រទេសអេស្ប៉ាញកាលពីថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២២។ ប្រជាជនដែលកំពុងរស់នៅភូមិ Aceredo ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេកាលពីឆ្នាំ ១៩៩២ ដើម្បីការសាងសង់អាងស្តុកទឹកនោះ។
មនុស្សជាច្រើនសម្រាកលើគ្រែក្នុងមន្ទីរពេទ្យ ខណៈសីតុណ្ហភាពបានធ្លាក់ចុះនៅពេលយប់នៅខាងក្រៅមជ្ឈមណ្ឌលសុខភាព Caritas ក្នុងទីក្រុងហុងកុង កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២២ គ្រាមន្ទីរពេទ្យកំពុងទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដ៏អាក្រក់បំផុតនៅក្នុងទីក្រុងនេះ។
អ្នកស្រី Helena គ្រូបង្រៀនវ័យ ៥៣ ឆ្នាំ ឈរនៅខាងក្រៅមន្ទីរពេទ្យមួយ បន្ទាប់ពីមានការផ្ទុះគ្រាប់បែកនៅទីក្រុង Chuguiv ភាគខាងកើតប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈកងកម្លាំងប្រដាប់អាវុធរុស្ស៊ីព្យាយាមឈ្លានពានអ៊ុយក្រែនពីគ្រប់ទិសដៅ ដោយប្រើប្រព័ន្ធរុ៉ក្កែតនិងឧទ្ធម្ភាគចក្រដើម្បីវាយប្រហារអ៊ុយក្រែនពីខាងត្បូង នេះបើយោងតាមទាហានព្រំដែន។
រថក្រោះប្រដាប់អាវុធរុស្ស៊ីត្រូវបានភ្លើងឆេះនៅជិតរថយន្តដឹកសម្ភារៈដែលខ្ទេចខូចខាត បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២២។
មនុស្សជាច្រើនប្រើទូកតូចៗដើម្បីធ្វើដំណើរកាត់ទឹកជំនន់ក្នុងទីក្រុង Lismore ប្រទេសអូស្ត្រាលីកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២។ ភ្លៀងធ្លាក់ដ៏ខ្លាំងបាននាំមានកំណត់ត្រាទឹកជំនន់ថ្មីនៅតំបន់ឆ្នេរភាគខាងកើតមួយចំនួនហើយបានឆក់យកជីវិតមនុស្ស ៧ នាក់ នៅក្នុងទីក្រុង Brisbane ដែលមានប្រជាជនរស់នៅ ២ លាន ៦ សែននាក់និងតំបន់ជុំវិញនោះ ជួបនឹងទឹកជំនន់អាក្រក់បំផុតតាំងពីឆ្នាំ ២០១១ មក។
អ្នកស្រុកឆ្លងស្ពានដែលបាក់មួយ នៅពេលដែលពួកគេភៀសខ្លួនចេញពីទីក្រុង Irpin បន្ទាប់ពីមានការបាញ់ប្រហារជាច្រើនថ្ងៃនៅតាមច្រកភៀសខ្លួនមួយ ខណៈកងទ័ពរុស្ស៊ីបានសម្រុកវាយប្រហាររដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២២។
អ្នកស្រី Masha Fesenko មកទីក្រុងកៀវ បានទៅដល់ព្រំដែនឆ្លងចូលទីក្រុង Medyka ប្រទេសប៉ូឡូញ កាលពីថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២២។ ការឈ្លានពានរុស្ស៊ីលើប្រទេសអ៊ុយក្រែនបានបង្កឲ្យមានការធ្វើចំណាកស្រុកដ៏ធំបំផុតក្នុងអឺរ៉ុបអំឡុងពេលជាច្រើនទសវត្សរ៍មកនេះ ដែលមនុស្ស ១ លាន ៥ សែននាក់ បានឆ្លងព្រំដែនពីអ៊ុយក្រែនទៅកាន់បណ្តាប្រទេសជិតខាង។
តារាសម្តែងអាមេរិកលោក Will Smith (ខាងស្តាំ) បានទះពិធីករលោក Chris Rock នៅលើឆាក ពេលលោកថ្លែងក្នុងពេលផ្តល់ពានរង្វាន់សម្រាប់ខ្សែភាពយន្តឯកសារល្អបំផុតរបស់កម្មវិធីពានរង្វាន់អូស្ការ Oscars កាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ នៅមហោស្រព Dolby Theatre ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា។
ប៉ូលិសបំបែកក្រុមបាតុករក្នុងអំឡុងការប្រមូលផ្តុំមួយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២២។ សិស្សជាច្រើនពាន់នាក់បានដង្ហែរក្បួនតាមទីក្រុងនានាក្នុងប្រទេសនេះ ដើម្បីតវ៉ាប្រឆាំងនឹងពាក្យចចាមអារ៉ាមដែលថា រដ្ឋាភិបាលកំពុងពិចារណាពន្យារការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ ដើម្បីអនុញ្ញាតឲ្យលោកប្រធានាធិបតី Joko Widodo កាន់តំណែងបន្តលើសពីពីរអាណត្តិ ដោយពួកគេបានហៅ ថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។
ពពុះខ្យល់កខ្វក់កើតឡើងក្នុងទន្លេដែលមានទឹកកខ្វក់ និងលុកលុយចូលតំបន់ Los Puentes ក្នុងក្រុង Mosquera ភាគខាងលិចរដ្ឋធានី Bogota នៃប្រទេសកូឡុំប៊ី កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២។
ប៉ូលិសអ៊ូហ្គាន់ដាឃុំនិស្សិតដែលហែរក្បួនទៅកាន់រដ្ឋសភាដើម្បីតវ៉ាប្រឆាំងនឹងតម្លៃទំនិញឡើងថ្លៃខ្ពស់ក្នុងរដ្ឋធានីកំប៉ាឡា កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២២។
ប៉ូលិសអ៊ីស្រាអែលប៉ះទង្គិចជាមួយនឹងអ្នកកាន់ទុក្ខ ខណៈពួកគេសែងម្ឈូសរបស់អ្នកសារព័ត៌មានជើងចាស់នៃទីភ្នាក់ងារព័ត៌មាន Al Jazeera គឺអ្នកស្រី Shireen Abu Akleh នាអំឡុងពិធីបុណ្យសពរបស់អ្នកស្រី ដែលប្រារព្ធឡើងនៅភាគខាងកើតនៃទីក្រុងហ្ស៊េរុយសាឡិម កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្ នាំ២០២២។ អ្នកស្រី Abu Akleh អ្នកសារព័ត៌មានជនជាតិអាមេរិកដើមកំណើតប៉ាឡេស្ទីន ដែលបានរាយការណ៍ពីជម្លោះនៅមជ្ឈិមបូព៌ាជាង ២៥ ឆ្នាំមកនេះ ត្រូវបានបាញ់សម្លាប់ ក្នុងអំឡុងការវាយឆ្មក់របស់យោធាអ៊ីស្រាអែល នៅទីក្រុង Jenin នៃតំបន់ West Bank។
ជនចំណាកស្រុកជាច្រើនបានធ្លាក់ចូលទឹកសមុទ្រ ខណៈពួកគេកំពុងព្យាយាមតោងទូកដែលកំពុងក្រឡាប់មួយក្នុងប្រទេសទុយនីស៊ី កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២២។
ស្ត្រីជនជាតិសូម៉ាលីម្នាក់ឈរនៅក្បែរសាកសពសត្វចិញ្ចឹមរបស់ខ្លួន ខណៈទីក្រុង Dollow នៃតំបន់ Gedo ក្នុងប្រទេសសូម៉ាលីកំពុងប្រឈមនឹងគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២២។
ប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកនិស្សិតដែលចូលរួមបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដើម្បីទាមទារឲ្យប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa លាលែងពីតំណែង ដោយសារវិបត្តិសេដ្ឋកិច្ចដែលជាប់គាំងក្នុងទីក្រុងកូឡុំបូ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២។
មនុស្សជាច្រើនប្រមូលផ្តុំគ្នានៅអំឡុងពិធីរំឭកវិញ្ញាណក្ខន្ធនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២២ ដើម្បីផ្តល់ការគោរពដល់ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារនៅសាលានេះ។
ដូនជីពុទ្ធសាសនិកម្នាក់ដួលនៅជិតរបាំង បន្ទាប់ពីរងការបាញ់ឧស្ម័នបង្ហូរទឹកភ្នែកក្នុងអំឡុងបាតុកម្មមួយនៅខាងក្រៅទីស្នាក់ការកណ្តាលប៉ូលិសរបស់ទីក្រុងកូឡុំបូនៃប្រទេសស្រីលង្កា កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនម្នាក់និងឆ្កែមួយក្បាលអង្កេតមើលតំបន់ឧស្សាហកម្មមួយកន្លែងនៅក្នុងទីក្រុង Sievierodonetsk ប្រទេសអ៊ុយក្រែន ខណៈការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនបន្តកើតឡើង កាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២។
រូបថតមួយដែលផ្តល់ដោយភ្នាក់ងារសង្គ្រោះបន្ទាន់លីប៊ីកាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ បង្ហាញឲ្យឃើញក្រុមអ្នកសង្គ្រោះប្រមូលសាកសពរបស់ជនចំណាកស្រុកនៅតំបន់វាលខ្សាច់លីប៊ី ក្នុងតំបន់ភាគអាគ្នេយ៍នៃស្រុក Kufra ក្បែរព្រំដែនប្រទេសឆាដ។
បុរសម្នាក់ ដែលជាជនសង្ស័យបាញ់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ត្រូវបានចាប់ខ្លួនដោយប៉ូលិសនៅស្ថានីយYamato Saidaiji ទីក្រុង Nara កាលពីថ្ងៃទី ៨ មិថុនា ឆ្នាំ ២០២២ នៅក្នុងរូបនេះដែលត្រូវបានថតដោយលោក Yomiuri Shimbun។
គោមួយក្បាលដើរកាត់រថយន្តមួយដែលកំពុងឆេះ ដោយសារការផ្ទុះចរន្តអគ្គិសនីបន្ទាប់ពីរថយន្តនោះជាប់នៅផ្លូវដែលមានទឹកលិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងទីក្រុង Ahmedabad ប្រទេសឥណ្ឌា កាលពីថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២។
បាតុករគប់ដបទឹកទៅកាន់ទាហាន ក្នុងអំឡុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅខាងក្រៅការិយាល័យរបស់នាយករដ្ឋមន្ត្រីស្រីលង្កាក្នុងទីក្រុងកូឡុំបូ កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២។ បាតុករប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់បានសម្រុកចូលការិយាល័យនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ជាច្រើនម៉ោង បន្ទាប់ពីលោកត្រូវបានជ្រើសតាំងជាប្រធានាធីបតីស្តី នេះបើយោងតាមសាក្សី។
ប៉ូលិសម្នាក់ឲ្យទឹកដល់ទាហានអង់គ្លេសដែលពាក់មួកស្បែកខ្លាឃ្មុំមួយម្នាក់ដែលកំពុងយាមនៅខាងក្រៅព្រះរាជវាំង Buckingham Palace អំឡុងពេលអាកាសធាតុក្តៅក្នុងទីក្រុងឡុងដ៏ កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២២។ រដ្ឋាភិបាលអង់គ្លេសបានចេញសេចក្តីព្រមាន «ក្រហម» ដំបូងបំផុតស្តីអំពីអាកាសធាតុក្តៅខ្លាំង នៅពេលដែលសីតុណ្ហភាពបានឡើងដល់ ៤០ អង្សាសេ។
រូបថតដែលបានផ្តល់ដោយអង្គភាពពន្លត់អគ្គិភ័យនៃតំបន់ Gironde បង្ហាញពីអ្នកពន្លត់អគ្គិភ័យដែលកំពុងលាតទុយោទឹកដើម្បីពន្លត់ភ្លើងឆេះព្រៃនៅស្រុក La Test-de-Buch ភាគនិរតីនៃប្រទេសបារាំង កាលពីថ្ងៃទី ១៨ កក្កដា ឆ្នាំ ២០២២។
ភ្លើងដ៏សន្ធោសន្ធៅឆេះភូមិ Krestena នៅភាគខាងលិចទីក្រុង Peloponnese ប្រទេសក្រិក កាលពីថ្ងៃទី ២៤ កក្កដា ឆ្នាំ ២០២២។
ផ្ទាំងថ្មបានបាក់នៅពេលដែលរថយន្តមួយគ្រឿងកំពុងរកផ្លូវចេញ ក្នុងអំឡុងគ្រោះរញ្ជួយដីនៅស្រុក Bauko ខេត្ត Mountain ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២២។
ប៉ូលិសបើកផ្លូវឲ្យស្ត្រីចំណាស់ម្នាក់ឆ្លងចូល នៅពេលដែលពួកគេកំពុងយាមផ្សារស្លឹកកូកា នៅក្នុងថ្ងៃទី ៣ នៃការប៉ះទង្គិចជាមួយកសិករដំណាំកូកា នៅក្នុងទីក្រុង La Paz ប្រទេសបូលីវី កាលពីថ្ងៃទី ៣ សីហា ឆ្នាំ ២០២២។
អណ្តាតភ្លើងខ្មួលឡើងលើពីភ្លើងឆេះនៅដេប៉ូប្រេង ដោយសាររន្ទះបាញ់នៅក្នុងទីក្រុង Matanzas ប្រទេសគុយបា កាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២២។
មនុស្សជាច្រើនកំពុងរត់គេចអំឡុងបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលនៅទីក្រុង Freetown ប្រទេសសៀរ៉ាឡេអូន កាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ នៅក្នុងរូបដែលទទួលបានតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។
សិស្សានុសិស្សចូលរៀនក្នុងថ្ងៃទី ១ នៅសាលារៀនមួយដែលត្រូវបានលិចទឹកដោយសារជំនោរទឹកខ្ពស់នៅស្រុក Macabebe ខេត្ត Pampanga ប្រទេសហ្វីលីពីន កាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២២។
មិត្តរួមថ្នាក់ម្នាក់របស់សិស្សជនជាតិប៉ាឡេស្ទីនគឺកុមារី Lian Al Shaer អាយុ ១០ ឆ្នាំ ដែលត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធរវាងអ៊ីស្រាអែលនិងហ្គាហ្សា ទួញសោកពេលឃើញរូបថតកុមារី Lian ក្នុងពេលបវេសនកាលថ្មីបានចាប់ផ្តើមក្នុងទីក្រុង Khan Younis ភាគខាងត្បូង Gaza Strip កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២២។
ខ្យល់បក់រងើកភ្លើងពីដើមឈើដែលកំពុងឆេះមួយដើម អំឡុងភ្លើងឆេះព្រៃនៅទីក្រុង Hemet រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២។
ស្រ្តីម្នាក់សុំជំនួយ ខណៈកងកម្លាំងសន្តិសុខកេនយ៉ាធ្វើអន្តរាគមន៍អំឡុងករណីកើតហេតុរត់ជាន់គ្នាមួយ នៅឃ្លោងទ្វារមជ្ឈមណ្ឌលកីឡាអន្តរជាតិ Moi នៅស្រុក Kasarani រដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា កាលពីថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២២ មុនពិធីចូលកាន់តំណែងប្រធានាធិបតីរបស់លោក William Ruto។
ព្រះមហាក្សត្រ Charles ទីពីរ(ខាងឆ្វេង) ទតមន្ត្រីជាន់ខ្ពស់រាជវាំងលោក Baron Parker បំបាក់រំពាត់ Wand of Office ដើម្បីបញ្ជាក់ពីទីបញ្ចប់នៃការបម្រើការងាររបស់លោក អំឡុងពិធីបុណ្យសពព្រះមហាក្សត្រិយានី Elizabeth នៅព្រះវិហារ St. George រាជវាំង Windsor ក្នុងទីក្រុង Windsor កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២។ ព្រះមហាក្សត្រិយានីរបស់ចក្រភពអង់គ្លេស ដែលបានសោយរាជ្យយូរជាងគេ បានសោយទិវង្គតក្នុងប្រទេសស្កុតលែន កាលពីថ្ងៃទី ៨ ខែកញ្ញា ក្នុងព្រះជន្ម ៩៦ ព្រះវស្សា។
ត្រីបាឡែនជាប់នៅលើឆ្នេរ Ocean នៅកំពង់ផែ Macquarie នៃឆ្នេរភាគខាងលិចក្នុងទីក្រុង Tasmania ប្រទេសអូស្ត្រាលី កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២។
អ្នកស្រី Nasibe Samsaei ជនជាតិអ៊ីរ៉ង់ដែលកំពុងរស់នៅក្នុងប្រទេសតួកគី បានកាត់សក់ខ្លួនឯង ក្នុងអំឡុងបាតុកម្មនៅខាងក្រៅស្ថានកុងស៊ុលអ៊ីរ៉ង់នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២ បន្ទាប់ពីស្ត្រីជនជាតិអ៊ីរ៉ង់ម្នាក់បានស្លាប់ នៅពេលនាងត្រូវបានចាប់ខ្លួនដោយប៉ូលិសផ្នែកសីលធម៌នៃប្រទេសនេះនៅរដ្ឋធានីតេហេរ៉ង់។
ផ្ទះនិងអាជីវកម្មដែលខូចខាតនានានៅកោះ Pine រដ្ឋ Florida ត្រូវបានឃើញពីឧទ្ធម្ភាគចក្រកងឆ្មាំជាតិសហរដ្ឋអាមេរិក Guard Blackhawk នៅពេលលោកឧត្តមសេនីយ៍ Daniel Hokanson មេបញ្ជាការជាតិសហរដ្ឋអាមេរិកធ្វើទស្សនកិច្ចតំបន់នេះតាមអាកាស បន្ទាប់ពីព្យុះកំបុតត្បូង Ian បានបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់ធ្ងរលើកោះ Pine កាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២២។
លោក Ibrahim Traore ដែលអះអាងខ្លួនថាជាមេដឹកនាំថ្មីរបស់ប្រទេសបួគីណាហ្វាសូមី (Burkina Faso) ត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រដែលលើកទង់ជាតិរុស្ស៊ី នៅពេលដែលលោកបានមកដល់ស្ថានីយ៍ទូរទស្សន៍ជាតិ ដោយលោកឈរលើរថយន្តប្រដាប់អាវុធក្នុងទីក្រុង Ouagadougou កាលពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២។
អ្នកស្រុកស្វែងរកសាច់ញាតិដែលបាត់ខ្លួននៅក្នុងកម្ទេចផ្ទះបាក់បែកមួយដោយសារគ្រោះបាក់ដីក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Las Tejerias រដ្ឋ Aragua ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២។ គ្រោះបាក់ដីមួយនៅភាគកណ្តាលប្រទេសវ៉េណេស៊ុយអេឡាបានបណ្តាលឲ្យមនុស្ស ២២ នាក់ បាត់បង់ជីវិត និងជាង ៥០ នាក់បានបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងដែលបានបង្កឲ្យទឹកទន្លេហូរខ្លាំង នេះបើយោងតាមលោកអនុប្រធានាធិបតី Delcy Rodriguez។
ស្ត្រីរងរបួសម្នាក់ទទួលបានការសង្គ្រោះនៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ដែលត្រូវបានបាញ់ប្រហារដោយទាហានរុស្ស៊ីកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២២។ ករណីបំផ្ទុះជាច្រើនបានផ្ទុះឡើងនៅទូទាំងរដ្ឋធានីនៃប្រទេសអ៊ុយក្រែននេះ ដែលមានភាពស្ងប់ស្ងាត់ជាច្រើនខែមកហើយ។
ជនចំណាកស្រុកសែងទូករត់ពន្ធមួយ គ្រាពួកគេត្រៀមចេញដំណើរនៅឆ្នេរ Gravelines ក្បែរទីក្រុង Dunkirk ភាគខាងជើងប្រទេសបារាំង កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២២ ដើម្បីឆ្លងដែនសមុទ្រ English Channel។
កុមារា Saul អាយុ ៤ ឆ្នាំ ជូតទឹកភ្នែកឪពុកខ្លួនគឺលោក Franklin Pajaro បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីសហរដ្ឋអាមេរិកហើយត្រូវបានបញ្ជូនទៅប្រទេសម៉ិកស៊ិកវិញ ក្រោមខទី ៤២ នៃវិធានការអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក នៅក្បែរស្ពានព្រំដែនអន្តរជាតិ Paso del Norte ទីក្រុង Ciudad Juarez ប្រទេសម៉ិកស៊ិក កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០២២។
ស្ត្រីជនជាតិភាគតិច Embera ម្នាក់ដែលកំពុងពរកូន បានប៉ះទង្គិចជាមួយនឹងប៉ូលិសកុបកម្មនៅពេលកំពុងទាមទារសិទ្ធិដីធ្លីដែលពួកគេនិយាយថាជាកម្មសិទ្ធិរបស់ពួកគេក្នុងទីក្រុង Bogota ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ ២០២២។
ស្ត្រីម្នាក់ឈរលើដំបូលឡានមួយនៅពេលមនុស្សរាប់ពាន់នាក់បានធ្វើដំណើរចូលទីបញ្ចុះសព Aichi នៅទីក្រុង Saqez ដែលជាទីកន្លែងកំណើតរបស់នាង Mahsa Amini ដែលស្ថិតនៅភាគខាងលិចខេត្ត Kurdistan នៃប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួប ៤០ ថ្ងៃតាំងពីនាងបានស្លាប់ ខណៈតតាំងនឹងវិធានការសន្តិសុខដ៏តឹងរ៉ឹងរបស់ប៉ូលិសអ៊ីរ៉ង់ដើម្បីបង្ក្រាបបាតុកម្មដែលដឹកនាំដោយស្ត្រី។
អតីតប្រធានាធិបតីចិនលោក Hu Jintao (កណ្តាល) ត្រូវបានគេនាំចេញក្រៅអំឡុងពេលបិទពិធីសមាជជាតិលើកទី ២០ របស់បក្សកុម្មុយនិស្តចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២២។
បុគ្គលិកសង្គ្រោះបន្ទាន់និងមនុស្សម្នានាំគ្នាជួយអ្នកដែលជាប់នៅក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងអំឡុងពិធីបុណ្យ Halloween មួយ នៅក្នុងស្រុក Itaewon ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០២២។ មនុស្សជាង ១៥០ នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានោះ។
កុមារីជនជាតិស៊ីរីម្នាក់ឈរនៅក្បែរឆ្នាំងអាហារលើភ្លើងនៅកណ្តាលថ្នល់កៅស៊ូដែលនៅសេសសល់ក្នុងជំរំ Sahlah al-Banat សម្រាប់ប្រជាជនដែលត្រូវបម្លាស់ទីនៅជាយក្រុង Raqa ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២២។
មនុស្សបានចាកចេញបន្ទាប់ពីមានករណីផ្ទុះលើផ្លូវថ្មើរជើង Istiklal ដ៏ពេញនិយម នៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យ ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងប្រទេសតួកគី។
ប្រជាជនបានផ្លាស់ទីដោយសារតែសង្គ្រាមកំពុងធ្វើដំណើរទៅកាន់ទីក្រុង Goma ភាគខាងកើតសាធារណៈរដ្ឋកុងហ្គោ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២។
ស្ត្រីជនជាតិភាគតិចAymara បន់ស្រន់ក្នុងថ្ងៃបង្អត់អាហារដើម្បីសុំឲ្យមានភ្លៀងធ្លាក់ នៅភ្នំសក្តិសិទ្ធិ Inca Pucara ក្នុងទីក្រុង Chiquipata នៃប្រទេសបូលីវីកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២។
អ្នកភូមិម្នាក់បីកូនស្រីដែលរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៥.៦ វិចទ័រ បានសម្លាប់មនុស្សយ៉ាងតិច ១៦២ នាក់ ហើយធ្វើឲ្យមនុស្សរាប់រយនាក់រងរបួស និងជាច្រើននាក់ផ្សេងទៀតបាត់ខ្លួននៅស្រុក Cianjur នៃប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនបាញ់តម្រង់ទៅកាន់ទីតាំងមូលដ្ឋានទ័ពរុស្ស៊ីជួរមុខនៅទីតាំងមិនបញ្ចេញឈ្មោះមួយ ក្នុងតំបន់ Donetsk ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ផ្តល់ការគោរពដល់ជនរងគ្រោះក្នុងហេតុការណ៍ចាក់មនុស្សស្លាប់កាលពីខែកញ្ញា នៅ James Smith Cree Nation ខេត្ត Saskatchewan នៃប្រទេសកាណាដា កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។
នៅក្នុងរូបភាពដែលផ្តល់ដោយនាយកដ្ឋានអគ្គិភ័យ Santa Catarina បង្ហាញផ្លូវហាយវ៉េ BR-367 ដែលត្រូវបានរាំងស្ទះដោយសារករណីបាក់ដីមួយនៅទីក្រុង Guaratuba រដ្ឋ Parana ប្រទេសប្រេស៊ីល កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២។
អ្នកជំនាញនិងបុគ្គលិកប្រចាំការិយាល័យព្រះរាជអាជ្ញាពិនិត្យមើលសំណល់មីស៊ីលនិងគ្រាប់កាំភ្លើងដែលត្រូវបានប្រើដោយកងទ័ពរុស្ស៊ី ដើម្បីវាយប្រហារទីក្រុង Kharkiv ដ៏ធំទី ២ របស់អ៊ុយក្រែនគឺ កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២២ អំឡុងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។
បាតុករប៉ះទង្គិចជាមួយនឹងប៉ូលិសកុបកម្មនាអំឡុងបាតុកម្មមួយដែលទាមទារឲ្យមានការបោះឆ្នោតប្រធានាធិបតី និងឲ្យបិទសភា បន្ទាប់ពីមេដឹកនាំដែលត្រូវទម្លាក់ពីតំណែងរបស់ប្រទេសប៉េរូគឺលោក Pedro Castillo ត្រូវបានឃុំខ្លួននៅពន្ធនាគារមួយ ក្រោយពេលលោកត្រូវបានដកចេញពីតំណែងនៅរដ្ឋធានីលីម៉ា កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២។
ថ្នាក់រៀនសម្រាប់សិស្សស្រីមួយមានភាពទទេស្អាតនៅក្នុងទីក្រុងកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២។ កាលពីដើមសប្តាហ៍នេះ មេដឹកនាំតាលីបង់របស់ប្រទេសនេះបានបញ្ជាឲ្យស្ត្រីទូទាំងប្រទេសឈប់ចូលរៀននៅសាកលវិទ្យាល័យរដ្ឋនិងឯកជនភ្លាមៗរហូតដល់មានការជូនដំណឹងបន្ថែម។ ពួកគេបានហាមប្រាមកុមារីពីថ្នាក់បឋមសិក្សាដល់ថ្នាក់វិទ្យាល័យ ហាមស្ត្រីមិនឲ្យធ្វើការងារស្ទើរគ្រប់វិស័យ និងបញ្ជាឲ្យពួកគេស្លៀកពាក់គ្របដណ្តប់ពីក្បាលដល់ចុងជើងនៅទីសាធារណៈ។ ស្ត្រីក៏ត្រូវបានហាមមិនឲ្យទៅសួនកម្សាន្តនិងកន្លែងហាត់ប្រាណដែរ។
អ្នកពន្លត់អគ្គិភ័យជិះរថយន្តមួយ នៅពេលដែលផ្សែងដ៏ខ្មៅបានហុយឡើង ក្នុងអំឡុងពេលភ្លើងឆេះតំបន់ស្តុកឧស្ម័នធ្យូងថ្មមួយរបស់ក្រុមហ៊ុនប្រេង Bravo Petroleum ក្នុងទីក្រុង Barranquilla ប្រទេសកូឡុំប៊ី កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២។
លោកLionel Messi នៃប្រទេសអាហ្សង់ទីន លើកពានរង្វាន់ គ្រាដែលលោកអបអរជាមួយអ្នកគាំទ្រ បន្ទាប់ពីអាហ្សង់ទីនបានឈ្នះការប្រកួតកីឡាបាល់ទាត់ World Cup ជាមួយនឹងបារាំងនៅកីឡដ្ឋាន Lusail ក្នុងទីក្រុង Lusail ប្រទេសកាតាកាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២២។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris (ឆ្វេង) និងប្រធានរដ្ឋសភាអ្នកស្រី Nancy Pelosi ញញឹម ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បង្ហាញទង់ជាតិអ៊ុយក្រែនទៅកាន់សមាជិកសភាក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២២។
ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទទួលបានការព្យាបាលនៅជំរំបណ្តោះអាសន្នមួយក្នុងស្រុក Pidie ខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២។