កម្រង​រូបភាព៖ មន្ត្រី​សិទ្ធិមនុស្ស និង​មន្ត្រី​គ.ជ.ប​ម្នាក់​ត្រូវបាន​ដោះលែង​នៅ​ក្រៅ​ឃុំ

  • VOA Khmer

លោកស្រី លឹម មុន្នី (ឆ្វេង) លោក ណៃ វង់ដា លោក នី សុខា និង​លោក យី សុខសាន្ត ចូលរួម​សន្និសីទ​កាសែត​នៅ​ការិយាល័យ​អង្គការ​អាដហុក ក្រោយ​ពី​ត្រូវបាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថត​ដោយ​អង្គការលីកាដូ)

លោក យី សុខសាន្ត (ឆ្វេង) លោក ណៃ វង់ដា និង​លោក នី សុខា មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក រួម​ទាំង​លោកស្រី លឹម មុន្នី និង​លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​ ត្រូវបាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថត​ដោយ​អង្គការ​លីកាដូ)

លោក នី ចរិយា អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការជាតិរៀបចំ​ការបោះឆ្នោត​ ជួបជុំ​គ្រួសារ ក្រោយពី​ត្រូវបាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថត​ផ្តល់​ឲ្យ)

លោក យី សុខសាន្ត មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក ញញឹម​ក្រោយ​ពីត្រូវបាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (រូបថត​ដោយ​អង្គការ​លីកាដូ)

លោកស្រី លឹម មុន្នី ន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក ទទួល​ការ​ប្រោះព្រំ​ពី​ព្រះសង្ឃ ក្រោយ​ពេល​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ដោះលែង​លោក​ស្រី និង​សកម្មជន​សិទ្ធិមនុស្ស​បីរូប​ទៀត និង អគ្គលេខាធិការរង​នៃ​គណៈកម្មាធិកា​រជាតិ​រៀបចំ​ការ​បោះឆ្នោត ពី​មន្ទីរ​ឃុំឃាំង។ (រូបថត​ដោយ​អង្គការ​លីកាដូ)

លោក យី សុខសាន្ត មន្ត្រី​សិទ្ធិមនុស្ស​នៃ​អង្គការ​អាដហុក ផ្តល់​បទសម្ភាសន៍​ឲ្យ VOA ​ក្រោយ​ពីត្រូវបាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​នៅ​រាត្រី​ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។ (VOA Khmer)