កម្រងរូបភាព៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Blinken ជួបពិភាក្សាជាមួយលោក ហ៊ុន សែន និងកិច្ចប្រជុំសន្ទនានានា
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន អមដោយគណៈប្រតិភូនៃភាគីនីមួយៗ ជួបពិភាក្សាគ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ជួបពិភាក្សាជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបលោក Josep Borrell នៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងពិធីបង្ហាញផលិតផលកសិកម្មរបស់កម្ពុជានៅមជ្ឈមណ្ឌល AmCam Exchange រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជននៃកម្មវិធីភាពជាអ្នកដឹកនាំ YSEALI នៅហាងកាហ្វេភ្លេងច័ន្ទ រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២២។