កម្រងរូបភាព៖ ឃុំ​ចំនួន​ពីរ​នៅ​ស្រុក​ទឹកឈូ​ជន់លិច​ដោយសារ​ការ​បាក់​ទំនប់​ទឹក

ផ្ទះមួយខ្នង​ខូចខាត​ធ្ងន់​ធ្ងរ​ដោយសារ​ការបាក់​ទំនប់​អាង​ទឹក​ប្រទាក់​ក្រឡា​ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្តកំពត។ (ហ៊ុល រស្មី/VOA)

ទឹកហូរ​ចូល​ផ្ទះមួយខ្នង​របស់​​អ្នកភូមិ​ ក្រោយការ​បាក់​ទំនប់​អាងទឹក​មួយ​ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​ ២០១៩​។ (ហ៊ុល រស្មី​/VOA)

លំនៅដ្ឋាន​ជាច្រើន​ខ្នង​បានជន់​លិច​ដោយ​ការ​បាក់​ទំនប់​អាង​ទឹកមួយ​ឈ្មោះ​ប្រទាក់​ប្រឡា​ ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​ ២០១៩។ (ហ៊ុល រស្មី​/VOA)

អ្នកស្រី​នាងអេង​ វ័យ​៦៧ ឆ្នាំ​ ត្អូញត្អែរ​អំពីការ​ខូច​ខាត​ស្រូវ​​ ដោយសារ​ការបាក់​ទំនប់​អាង​ទឹក​មួយ​ក្នុង​ស្រុក​ទឹក​ឈូ​ ខេត្ត​កំពត​ ថ្ងៃ​ទី​១១ ខែ​សីហា​ ឆ្នាំ​២០១៩។​ (ហ៊ុល រស្មី​/VOA)

ភឿន ពិសិធ​ វ័យ​៣២ឆ្នាំ​ ដើរ​ចេញពីផ្ទះ​ ដែលកំពុងរងការ​​ជន់​លិចនៅក្នុង​ឃុំ​ត្រពាំង​ព្រីង​ ស្រុក​ទឹក​ឈូ​ ខេត្តកំពត​ ថ្ងៃទី​១១ ខែ​សីហា​ ឆ្នាំ​២០១៩។ (ហ៊ុល រស្មី​/VOA)

យន់ ផល្លី​ អ្នកសម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ក្នុង​ខេត្ត​កំពត​​ថ្លែងអំពី​ការ​បាក់​ស្រុត​ទំនប់​អាង​ទឹក​ក្នុង​ស្រុក​ទឹក​ឈូ​ ថ្ងៃទី​១២ ខែ​សីហា​ ឆ្នាំ​២០១៩។​ (ហ៊ុល រស្មី​/VOA)

សកម្មភាព​ស្តាឡើងវិញ​ទំនប់​អាង​ទឹក​ប្រទាក់​ក្រឡា​ក្នុងឃុំ​កូន​សត្វ​ ស្រុក​ទឹក​ឈូ​ ខេត្តកំពត។ (ហ៊ុល រស្មី​/VOA)

ភ្លៀងធ្លាក់​ខ្លាំង​បំផ្លាញ​ទំនប់​អាង​ទឹក​ប្រទាក់​ក្រឡា​ក្នុងឃុំ​កូន​សត្វ​ ស្រុក​ទឹក​ឈូ​ ខេត្តកំពត។ (ហ៊ុល រស្មី​/VOA)