កម្រងរូបភាព៖ ពលរដ្ឋនៅភ្នំពេញត្រៀមចេញបោះឆ្នោត ខណៈមណ្ឌលបោះឆ្នោតរៀបចំបើកដំណើរការនៅថ្ងៃស្អែក

ព្រះសង្ឃនិមន្តកាត់បន្ទប់បោះឆ្នោត ខណៈបុរសម្នាក់ផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតមួយកន្លែង មួយថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅសង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

បុរសចំណាស់ម្នាក់ផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត មួយថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅសង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

ស្ត្រីម្នាក់ផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត មួយថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងសង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)

បុរសចំណាស់ម្នាក់ផ្ទៀងផ្ទាត់ឈ្មោះនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត មួយថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ នៅមណ្ឌលបោះឆ្នោតមួយកន្លែង ក្នុងសង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
ពលរដ្ឋពិនិត្យមើលបន្ទប់បោះឆ្នោតរបស់មណ្ឌលបោះឆ្នោតមួយកន្លែង មួយថ្ងៃមុនការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ ក្នុងសង្កាត់ផ្សារកណ្តាលទី ២ ខណ្ឌដូនពេញ ភ្នំពេញ ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
មន្ត្រីប៉ូលិសម្នាក់ឈរល្បាត ខណៈមន្ត្រីរៀបចំការបោះឆ្នោតកំពុងរៀបចំមណ្ឌលបោះឆ្នោតមួយកន្លែង មួយថ្ងៃមុនការបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ ក្នុងសង្កាត់ផ្សារកណ្តាលទី ២ ខណ្ឌដូនពេញ ភ្នំពេញ ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)
ក្រុមការងារការពារការិយាល័យបោះឆ្នោតមានវត្តមាននៅមណ្ឌលបោះឆ្នោតមួយកន្លែង មួយថ្ងៃមុនថ្ងៃបោះឆ្នោតឃុំសង្កាត់អាណត្តិទី ៥ ក្នុងសង្កាត់ផ្សារកណ្តាលទី ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី ៤ ខែមិថុនា ឆ្នាំ ២០២២។ (ខាន់ សុគុំមនោ/វីអូអេ)