គណបក្សនយោបាយធំៗរបស់ថៃធ្វើយុទ្ធនាការមុនថ្ងៃបោះឆ្នោតមកដល់

នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សថៃរួបរួមជាតិ លើកដៃក្នុងព្រឹត្តិការណ៍ធ្វើយុទ្ធនាការមួយ មុនថ្ងៃបោះឆ្នោត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។

បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Pheu Thai អ្នកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ជួបអ្នកគាំទ្រមុនថ្ងៃបោះឆ្នោត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។

លោក Pita Limjaroenrat មេដឹកនាំបក្សនិងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Move Forward ចូលរួមធ្វើយុទ្ធនាការដ៏ធំ មុនថ្ងៃបោះឆ្នោត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។

អ្នកគាំទ្រកាន់រូបនាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សថៃរួបរួមជាតិ ក្នុងព្រឹត្តិការណ៍ធ្វើយុទ្ធនាការមួយ មុនថ្ងៃបោះឆ្នោត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។

លោក Pita Limjaroenrat មេដឹកនាំបក្សនិងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Move Forward ចូលរួមធ្វើយុទ្ធនាការដ៏ធំ មុនថ្ងៃបោះឆ្នោត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។

នាយករដ្ឋមន្ត្រីថៃលោក Prayut Chan-ocha និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សថៃរួបរួមជាតិ អមដោយសមាជិកបក្សផ្សេងទៀតក្នុងព្រឹត្តិការណ៍ធ្វើយុទ្ធនាការមួយ មុនថ្ងៃបោះឆ្នោត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។

បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Pheu Thai អ្នកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra ជួបអ្នកគាំទ្រ មុនថ្ងៃបោះឆ្នោត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។

បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស Pheu Thai អ្នកស្រី Paetongtarn Shinawatra និងលោក Srettha Thavisin ជួបអ្នកគាំទ្រមុនថ្ងៃបោះឆ្នោត នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៣។

ពីរថ្ងៃមុនថ្ងៃបោះឆ្នោតជាតិឈានមកដល់នៅថ្ងៃអាទិត្យ ទី ១៤ ខែឧសភា គណបក្សនយោបាយធំៗនៅប្រទេសថៃបានជួបជុំជាមួយក្រុមអ្នកគាំទ្ររៀងៗខ្លួន នៅទីក្រុងបាងកក ប្រទេសថៃ។ សម្រាប់ការបោះឆ្នោតដ៏ប្រកួតប្រជែងនាឆ្នាំនេះ មានការរំពឹងថា គណបក្ស Pheu Thai ដែលដឹកនាំដោយអ្នកស្រី Paetongtarn Shinawatra កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក Thaksin Shinawatra នឹងនាំមុខគណបក្សថៃរួបរួមជាតិរបស់នាយករដ្ឋមន្ត្រីថៃលោក Prayut chan-ocha។ នេះបើយោងតាមការស្ទង់មតិថ្មីមួយ។ ក្រុមអ្នកបោះឆ្នោតថៃ ជាពិសេសយុវជនថៃ យកចិត្តទុកដាក់ខ្លាំងលើបញ្ហាសេដ្ឋកិច្ច អំពើពុករលួយ សិទ្ធិមនុស្ស និងច្បាប់រាជធិបតេយ្យដ៏តឹងរ៉ឹង ដែលអ្នកបំពានអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលដល់ទៅ ១៥ ឆ្នាំ៕