កម្រង​រូបភាព៖ ការ​បាញ់​ប្រហារ​នៅ​ទីក្រុង Las Vegas

ទិដ្ឋភាព​ឆាក​ប្រគុំ​តន្ត្រី Route 91 Harvest នៅ​ពីមុខ​សណ្ឋាគារ Mandalay Bay ដែល​ស្ថិត​នៅ​តាម​ដងវិថី Las Vegas Boulevard South នៅទីក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧។ 

ក្រុម​មនុស្ស​នាំគ្នា​រក​កន្លែង​សុវត្ថិភាព​លាក់ខ្លួន នៅ​កន្លែងប្រគុំ​តន្ត្រី Route 91 Harvest ​បន្ទាប់​ពី​ស្នូរ​កាំភ្លើង​បាន​លាន់ឡើង កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅ​ទីក្រុង Las Vegas រដ្ឋ Nevada។

ក្រុម​មនុស្ស​នាំ​គ្នា​រត់​ចេញ​ពី​កន្លែង​ប្រគុំតន្ត្រី Route 91 Harvest បន្ទាប់​ពី​ស្នូរ​កាំភ្លើង​បាន​លាន់ឡើង កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅ​ទីក្រុង Las Vegas រដ្ឋ Nevada។

ក្រុម​មនុស្ស​នាំគ្នា​ជួយ​សង្គ្រោះ​អ្នក​រងរបួស​ម្នាក់នៅ​ក្រៅ​កន្លែង​ប្រគុំ​តន្ត្រី Route 91 Harvest បន្ទាប់​ពី​ស្នូរ​កាំភ្លើង​បាន​លាន់ឡើង កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅ​ទីក្រុង Las Vegas រដ្ឋ Nevada។

បុរស​ម្នាក់​ដាក់​ខ្លួន​គ្រប​ពី​លើ​ស្ត្រី​ម្នាក់ ខណៈ​ពេល​ដែល​មនុស្ស​ផ្សេងទៀត​នាំ​គ្នា​ចាកចេញ​ពី​កន្លែង​ប្រគុំ​តន្ត្រី Route 91 Harvest បន្ទាប់​ពី​ស្នូរ​កាំភ្លើង​បាន​លាន់ឡើង កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅ​ទីក្រុង Las Vegas រដ្ឋ Nevada។ 

មន្ត្រី​ប៉ូលិស​ណែនាំ​ឲ្យ​មនុស្ស​រក​កន្លែង​មាន​សុវត្ថិភាព​លាក់ខ្លួន នៅ​ក្បែរ​កន្លែង​កើតហេតុ​នៃ​ការ​បាញ់​ប្រហារ​មួយ នៅ​ជិត​សណ្ឋាគារ Mandalay Bay នៅ​លើ​ដង​វិថី Las Vegas Strip កាលពីថ្ងៃទី១ ទីតុលា ឆ្នាំ២០១៧ នៅទីក្រុង Las Vegas។

សាកសព​មនុស្ស​ម្នាក់​ត្រូវបាន​គ្រប​ដោយ​ក្រណាត់ នៅ​ចន្លោះ​ដង​វិថី​ Tropicana Avenue និង​វិថី Las Vegas Boulevard South បន្ទាប់​ពី​ការ​បាញ់​ប្រហារ​លើ​ហ្វូង​មនុស្ស​បាន​កើត​ឡើង​នៅ​លើ​ដង​វិថី Las Vegas Strip កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅ​ទីក្រុង Las Vegas រដ្ឋ Nevada។ 

ស្បែកជើង​កវែង​មួយ​គូរ ​ត្រូវបាន​បន្សល់​ទុក​នៅ​លើ​ផ្លូវ​ក្រៅ​កន្លែង​ប្រគុំ​តន្ត្រី បន្ទាប់​ពី​ការ​បាញ់​ប្រហារ​លើ​ហ្វូង​មនុស្ស​បាន​កើត​ឡើង​នៅ​លើ​ដង​វិថី Las Vegas Strip កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ នៅ​ទីក្រុង Las Vegas រដ្ឋ Nevada។