កម្រងរូបភាព៖ ប្រជាពលរដ្ឋកម្ពុជាប្រគេនចង្ហាន់ថ្វាយព្រះសង្ឃឧទ្ទិសកុសលដល់ជីដូនជីតានាថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ

ស្ត្រីម្នាក់កំពុងដាក់ផ្កាថ្វាយព្រះពុទ្ធ នាថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យសាសនាព្រះពុទ្ធដែលប្រជាពលរដ្ឋកម្ពុជាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងវត្តមួយ នៅរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រជាពលរដ្ឋកម្ពុជាប្រគេនចង្ហាន់ថ្វាយព្រះសង្ឃនាថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រជាពលរដ្ឋកម្ពុជាដាក់បាត្រលោកឧទ្ទិសកុសលដល់ជីដូនជីតាដែលបានចែកឋានទៅ ខណៈពួកគេយកចង្ហាន់ទៅប្រគេនព្រះសង្ឃ នាថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រជាពលរដ្ឋកម្ពុជាអុជធូបឧទ្ទិសកុសល ខណៈពួកគេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនាថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមួយក្នុងរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រជាពលរដ្ឋចូលបច្ច័យពូនភ្នំខ្សាច់ នាថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តតាំងក្រសាំង ជាយរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រជាពលរដ្ឋចូលបច្ច័យដាក់បាត្រលោក នាថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តតាំងក្រសាំង ជាយរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០។

ប្រជាពលរដ្ឋកំពុងដោះបាយបិណ្ឌ នាថ្ងៃកាន់បិណ្ឌទី១នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តសំរោងអណ្តែត ជាយរាជធានីភ្នំពេញ ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២០។