រូបថត​អំពី «ជីវិតបីនៃបឹងកក់» តាំងបង្ហាញ​នៅ​មជ្ឈមណ្ឌល​បុប្ផាណា

ពិព័រណ៍រូប​ថត «ជីវិតបីនៃបឹងកក់» បង្ហាញ​ពី​ជីវិត​នៅ​បឹងកក់​មុន​និង​ក្រោយ​ការលុបបឹង

កាលពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ មជ្ឈមណ្ឌល​បុប្ផាណា​បាន​រៀបចំ​ការ​តាំង​ពិព័រណ៍​«ជីវិតបី​នៃ​បឹងកក់»​ដែល​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​នៅ​តំបន់​បឹងកក់​មុន​គម្រោង​អភិវឌ្ឍ ​អំឡុង​ពេល​បណ្តេញ​ប្រជា​ពលរដ្ឋ​ និង​ក្រោយ​ការ​បណ្តេញ​ពលរដ្ឋ​ដោយ​ការចាក់​ដី​បំពេញ ។​ ​

ពិព័រណ៍ ដែល​រៀបចំ​ឡើង​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លងទៅ​នេះ នៅមជ្ឈ​មណ្ឌល​បុប្ផាណា​បាន​បើក​សម្ពោធ​ពិព័រណ៍រូបថត​ឈ្មោះ​ថា​ «ជីវិតបី​នៃ​បឹងកក់» ​អ្នក​ថតរូប​ជនជាតិ​បរទេស​ចំនួន​បួននាក់។​

ម្ចាស់រូបថតទាំង​បួននាក់ បាន​រួមគ្នា​ដាក់​បញ្ចូល​ស្នាដៃ​កម្រង​រូបថត​របស់​គេ​បង្កើត​ជា​ពិព័រណ៍​នេះ​ ដើម្បី​បង្ហាញ​អំពី​បទ​ពិសោធន៍​ក្នុង​កំឡុង​ពេល​អន្តកាល​ និង​ការ​ផ្លាស់ប្តូរ​ដោយការ​អភិវឌ្ឍ​នៅ​តំបន់​នេះ។​

ពិព័រណ៌​នេះ​បាន​ដាក់​បង្ហាញ​ជូន​សាធារណ​ជន​ចាប់ពី​ថ្ងៃ​សុក្រ ​ទី​១៩​ ខែ​មិថុនា​រហូត​ដល់​ថ្ងៃ​ទី៩ ​ខែ​កក្កដា​ឆ្នាំ​២០១៥៕

ពិព័រណ៍រូប​ថត «ជីវិតបីនៃបឹងកក់» បង្ហាញ​ពី​ជីវិត​នៅ​បឹងកក់​មុន​និង​ក្រោយ​ការលុបបឹង