ការលក់​កាហ្វេ​តាម​ផ្លូវ​កាន់តែ​កើន​ច្រើន​ឡើង​នៅ​រាជធានី​ភ្នំពេញ

Your browser doesn’t support HTML5

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីផ្សារ​កាហ្វេ​​នៅ​កម្ពុជា​កាន់​តែ​វិវវឌ្ឍ​គួរ​ឲ្យ​​កត់សម្គាល់ ដែល​និន្នាការ​មួយ​នេះ​មិន​ត្រឹម​តែ​ជា​ហា​ងកាហ្វេបែប​ទំនើប​​ប៉ុណ្ណោះទេ ថែម​ទាំងតូប​​កាហ្វេ​ខ្នាត​តូច​នៅ​តាម​ចិញ្ចើម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​​ផង​ដែរ។ អ្នក​លក់​កាហ្វេ​ខ្នាត​តូច​មួយ​ចំនួន បាន​ប្រាប់​វីអូអេ​អំពី​​​ភាព​ងាយ​ស្រួល​នៃ​ការ​បើក​លក់​កាហ្វេ​បែប​នេះ ដែល​ពួកគេ​ថា កំពុង​​ជួយ​ដល់ជី​វភាព​របស់​ពួកគេ​ផង​ដែរ។ កញ្ញា មាស ដា រាយការណ៍​លម្អិត​​ឲ្យ​វីអូអេ​ពី​រាជធានី​ភ្នំពេញ៕