ប្រទេសហ្វីលីពីនបានប្រកាសផែនការធ្វើទំនើបកម្មកងទ័ពជើងទឹករបស់ខ្លួននៅសមុទ្រចិនខាងត្បូង ទីដែលប្រទេសនេះមានជម្លោះដែនដីជាមួយប្រទេសចិន។
លោក Caesar Taccad ឧត្តមនាវីឯករបស់ហ្វីលីពីន និយាយនៅថ្ងៃពុធនេះថា រដ្ឋាភិបាលក្រុងម៉ានីលនឹងទិញនាវាចម្បាំងពីរគ្រឿង ឧទ្ធម្ភាគចក្រពីរគ្រឿង និងនាវាប្រដាប់អាវុធបីគ្រឿង ជាផ្នែកមួយនៃការធ្វើទំនើបកម្មរបស់ខ្លួន។
លោក Taccad និយាយថា ប្រទេសកូរ៉េខាងត្បូង ប្រទេសអេស្បាញ និងប្រទេសបារាំងបានធ្វើការដេញថ្លៃផ្គត់ផ្គង់នាវាទាំងនេះ។ ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសអ៊ីតាលីកំពុងដេញថ្លៃផ្គត់ផ្គង់ឧទ្ធម្ភាគចក្រ រីឯនាវាប្រដាប់អាវុធអាចនឹងទិញពីកោះតៃវ៉ាន់ ឬពីកន្លែងសង់នាវាចំនួន៥។
លោក Taccad បានធ្វើការប្រកាសនេះនៅលើកប៉ាល់ BRP Gregoria del Pilar ដែលជាអតីតកប៉ាល់របស់អាមេរិកយាមល្បាតសមុទ្រ ហើយបច្ចុប្បន្នជានាវាចម្បាំងខ្លាំងបំផុតរបស់ហ្វីលីពីន៕