រដ្ឋមន្ត្រីការពារជាតិអាមេរិកសម្រាកព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត

Your browser doesn’t support HTML5

ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ចេញព័ត៌មានលម្អិតអំពីការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin។ លោក Austin បានទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតកាលពីចុងខែធ្នូកន្លងទៅ នេះ និងបានទៅស្វែងរកការព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ Walter Reed National Military Medical Center កាលពីថ្ងៃទី ១ ខែមករា ដោយសារមានបញ្ហាក្រោយការព្យាបាល។ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំក្រសួងការពារជាតិអាមេរិក រាយការណ៍អំពីរឿងនេះពីក្រសួងការពារជាតិ។ លោក ជឹង ប៉ូជីន ជូនសេចក្ដីប្រែសម្រួល៕