ការ​បែង​ចែក​គណៈ​បក្ស​មាន​ជា​បន្ត​លើ​ថវិកា​រដ្ឋាភិបាល​សហព័ន្ធ​សហរដ្ឋ​អាមេរិក

សមាជិក​សភាជាតិ​ចុះ​ជណ្ដើរ​រដ្ឋ​សភា​ស.រ.អ.ពេល​អស់​លោក​ពិចារណា​ពេញ​មួយ​យប់​ អំពី​​សំណើ​ចំណាយ​​នៅ​វិមានរដ្ឋសភា​ជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី​១៨​កុម្ភ:ឆ្នាំ​២០១១។

នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ ពួក​គណៈបក្ស​ប្រជាធិបតេយ្យ​និង​គណៈបក្ស​សធារណរដ្ឋ​ហាក់​ដូច​ជា​នៅ​មិន​ទាន់​យល់ស្រប​គ្នា​លើ​ការ​កាត់​បន្ថយ​ឱន​ភាពហព័ន្ធ​រាប់​លាន​លាន​ដុល្លា​របស់​អាមេរិក​ហើយ​នឹង​បន្ថយ​បំណុល​ជាតិ​ដែល​កំពុង​រីក​កាន់​តែ​ធំ​ឡើង។ នៅពេល​ឥឡូវនេះ​សមាជិក​សភា​របស់​គណៈបក្ស​ទាំងពីរ​ កំពុង​ប្រកាន់​យក​យ៉ាងមាំ​នូវ​សំណើ​ថវិកា​ចាយ​វាយ​របស់​ពួក​គេរៀងៗ​ខ្លួន​សម្រាប់​ការ​ចាយវាយ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដែល​បញ្ចប់​នៅ​ខែ​កញ្ញា។

កាល​ពី​សប្តាហ៍​មុន​ សភា​បាន​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​ដោយ​ការអនុម័ត​វិធាន​ការចំណាយបណ្តោះ​អាស័ន្ន​ដែល​ផ្តល់​ថវិកា​ទីភ្នាក់ងារ​សហព័ន្ធសម្រាប់​រយៈ​ពេល​២​សប្តាហ៍​ទៀត។ សេចក្តី​សម្រេចចិត្ត​នេះ គឺ​ផ្តល់​ឲ្យ​ពួក​សមាជិក​សភានិង​រដ្ឋបាលរ​បស់​លោក​អូបាម៉ា​នូវ​ពេលវេលា​បន្តិច​ទៀតដើម្បី​ចចារ​កិច្ចព្រម​ព្រៀងថវិកា​ដែល​នៅសល់​សម្រាប់​ឆ្នាំ​សារពើពន្ធ។

ក៏ប៉ុន្តែខណៈពេល​ដែល​ការផ្តល់​ថវិកា​ចាយ​វាយ​បណ្តោះ​អាសន្ន​ជិត​ផុត​កំណត់​នោះ ​សញ្ញា​នៃ​ការសម្រប​សម្រួល​និង​ការជឿន​លឿន​ ស្ថិត​នៅ​ក្នុង​ការ​ពិបាក​យល់​នៅ​ឡើយ។ ពួក​គណៈបក្ស​សាធារណរដ្ឋ​នៅក្នុង​សភា​តំណាង​រាស្រ្តបាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​មួយ​រួចទៅហើយដែល​នឹង​កាត់​បន្ថយ​កម្រិត​នៃ​ការ​ចំណាយ​នាពេល​បច្ចុប្បន្ន​ចំនួន​៦០​ពាន់​លាន​ដុល្លា។ សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​បរាជ័យ​នៅ​ក្នុង​ព្រឹទ្ធសភា​ ដែល​ពួក​គណៈបក្សប្រជាធិបតេយ្យ​មាន​សម្លេង​ភាគ​ច្រើន។

បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី ​Face the Nation នៃ​បណ្តាញ​ទូរទស្សន៍​ CBS ​លោក​ John Kerry ​សមាជិក​ព្រឹទ្ធសភា​ខាង​គណៈបក្ស​ប្រជាធិបតេយ្យ​នៃ​រដ្ឋ​ Massachusetts​ បាន​រិះគន់​ផែនការ​ថវិកា​របស់​គណៈបក្ស​សាធារណរដ្ឋ​និយម​ថា​ជា​ការមិន​ប្រយ័ត្ន និង​ធ្វើ​ឲ្យ​អន្តរាយ។

«ខ្ញុំ​មិន​ជឿ​ពី​អ្វី​ដែល​យើង​បាន​មក​ពី​សភា​តំណាងរាស្រ្ត​ថា​ជា​ផែនការ​សេដ្ឋកិច្ច​ប្រកប​ដោយសារៈ​សំខាន់​នោះ​ទេ។ ខ្ញុំ​គិត​ថា​វា​ជា​ផែនការ​គ្រោះ​ថ្នាក់​បំផុត។ វា​នឹង​កាត់​បន្ថយ​គ្រូ​បង្រៀន​ វា​កាត់​បន្ថយ​ការ​សិក្សា​អប់រំ​ វា​កាត់​បន្ថយ​ការស្រាវ​ជ្រាវ​ វា​កាត់​បន្ថយ​ការ​ស្រាវជ្រាវ​ថាមពល​ ដែល​ជា​ផែនការ​យើង​ត្រូវការ​ធ្វើ​ឲ្យ​ប្រទេស​អាមេរិក ​ក្លាយ​ជា​ប្រទេស​លេខ​មួយ​ម្តង​ទៀត​ហើយ​ធ្វើ​ឲ្យ​អាមេរិក​ចូល​ក្នុង​ទីផ្សារ​ពិភពលោក ​ថវិកា​របស់​គណៈបក្ស​សាធារណរដ្ឋ​ធ្វើ​ឲ្យ​យើងដើរ​ថយ​ក្រោយ»។

ពួក​គណៈបក្ស​ប្រជាធិបតេយ្យ​ បាន​ស្នើរ​កាត់បន្ថយ​ថវិកា​តិច​ជាង​ ដោយ​ធ្វើឲ្យ​គណៈបក្ស​ទាំងពីរ​មាន​ការខុស​គ្នា​នូវ​ចំនួន​ទឹក​ប្រាក់​រាប់ពាន់​លាន​ដុល្លាក្នុង​កម្រិត​ថវិកា​ដែល​បាន​ស្នើរ។ លោក​ Mitch McConnell ​សមាជិក​ព្រឹទ្ធ​សភា​ជាន់​ខ្ពស់​ខាង​គណៈ​បក្ស​សាធារណរដ្ឋ ​ក៏​បាន​បង្ហាញ​ខ្លួន​នៅ​កម្មវិធី​ទូរ​ទស្សន៍​ Face​ the Nation​ ដែរ។

«អ្វី​ដែល​ជា​ការមិន​ប្រយ័ត្ន​ប្រយ៉ែង​គឺ​ឱនភាព​ថវិការ​១,​៦លាន​លាន​ដុល្លា​ដែលយើង​មាន​នៅ​ឆ្នាំ​នេះ។ អ្វី​ដែល​ជា​ការ​មិន​ប្រយ័ត្ន​ប្រយ៉ែង​គឺ​ប្រាក់​៣លាន​លានដុល្លា​ដែល​យើង​បាន​បន្ថែម​លើ​បំណុល​ជាតិ​របស់យើង។ បំណុល​ជាតិ​របស់​យើង​មិន​មែន​ជា​ទំហំ​របស់​សេដ្ឋកិច្ច​យើង​ទេ។ យើង​ចាប់​ផ្តើម​មាន​លក្ខណៈ​យ៉ាង​ច្រើន​ដូច​ជា​ប្រទេស​ក្រិច​ដែល​ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​ដោយ​សារបំណុល»។

ពួក​គណៈបក្ស​សាធារណរដ្ឋ​ និយាយ​ថា​ការកាត់​បន្ថយ​ការចំណាយ​យ៉ាង​ច្រើន​និង​ប្រកប​ដោយ​ការ​ឈឺចាប់​ ជា​ការ​ចាំបាច់​ដើម្បី​ធ្វើ​ឲ្យសារពើ​ពន្ធ​សភាអាមេរិក​មាន​របៀប​រៀបរយ​ដែល​ផ្នែក​ឯកជន​ អាច​លូតលាស់​ដោយ​មិន​មានផ្នែក​រដ្ឋា​ភិបាល​រីកធំ។

ពួក​គណៈ​បក្ស​ប្រជាធិបតេយ្យ​ និយាយ​ថា​ការកាត់​បន្ថយ​ការចំណាយ​យ៉ាង​ខ្លាំង​ នឹង​ធ្វើឲ្យ​ព​លរដ្ឋគ្មាន​ការងារ​ធ្វើ​ ធ្វើ​ឲ្យ​គ្រោះថ្នាក់​ការងើប​ឡើងវិញ​នូវ​សេដ្ឋកិច្ច​ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​លែង​មាន​កម្លាំង​ការងារ​ដែល​មាន​ការ​សិក្សា​អប់រំ​ប្រសើរ​ឡើង​ ហើយ​នឹង​ការឆ្នៃ​ប្រឌិត​ខាង​បច្ចេកវិទ្យា​ ដែល​នឹង​ជម្រុញឲ្យ​សេដ្ឋកិច្ច​រីក​លូតលាស់​ក្នុង​ថ្ងៃ​អនាគត។

ការជជែក​ដេញដោល​បាន​បំភ្លឺ​យ៉ាង​ច្បាស់​នូវ​ការ​បែងចែក​ក្នុង​នយោបាយ​អាមេរិក ​រវាង​ពួក​អភិរក្ស

និ​យមដែល​មើល​ឃើញ​រដ្ឋាភិបាល​ថា​ជា​បន្ទុក​ដល់​ផ្សារ​សេរី​ និង​ពួកសេរី​និយម​ដែលមើល​ឃើញ​រដ្ឋាភិបាល​ថា​ជាអ្នក​ផ្សព្វផ្សាយ​ដ៍​សំខាន់នៃ​ការរីកលូតលាស់​និង​ផលប្រយោជន៍​រួម៕

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន