វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ជំងឺ​កូវីដ១៩ បង្កើន​ការនេសាទ​ខុសច្បាប់​នៅ​កេនយ៉ា

Your browser doesn’t support HTML5

អាជ្ញាធរ​កេនយ៉ា ឲ្យ​ដឹង​ថា ការ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​ដោយសារ​ជំងឺកូវីដ១៩ កំពុង​ជំរុញ​ឲ្យ​មនុស្ស​នេសាទ​ខុសច្បាប់។ សកម្មភាព​ប្រមាញ់​បាន​កើន​ឡើង​ទ្វេដង ចាប់តាំង​ពី​ឆ្នាំ​មុន ហើយ​បាន​បណ្តាល​ឲ្យ​ទិន្នផល​នេសាទ​ប្រចាំ​ថ្ងៃ​ធ្លាក់​ចុះ​ពី ៦០០តោន មក​ត្រឹម ២០០តោន។ នេះ​បើ​យោង​តាមវិទ្យាស្ថាន​ស្រាវជ្រាវ​ជលផល​ទឹកសាបនិង​សមុទ្រ។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ កងល្បាត​ជើង​ទឹក​ត្រូវបាន​ដាក់​ពង្រាយ​នៅ​តាម​ទន្លេ​នានា។ អ្នកនាង Victoria Amunga រាយការណ៍​លម្អិត​ពីទន្លេ Naivasha ប្រទេស​កេនយ៉ា ហើយ​អ្នកនាង ទែន សុខស្រីនិត ជូន​សេចក្តី​ប្រែសម្រួល៕