ក្រុមសកម្មជនតាលីបង់ប៉ាគីស្ថានបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារដ៏ប្រល័យកាលពីយប់ថ្ងៃអាទិត្យទៅលើអាកាសយានដ្ឋានអន្តរជាតិធំជាងគេរបស់ប្រទេសនៅទីក្រុងការ៉ាជី ដែលបានសម្លាប់មនុស្សយ៉ាងតិច២៨នាក់ ដែលរួមមាន«ភេរវករ»១០នាក់និងមន្ត្រីសន្តិសុខរាប់សិបនាក់។
ពួកជនសកម្មប្រយុទ្ធដែលប្រដាប់ទៅដោយអាវុធធន់ធ្ងន់ បានវាយសង្គ្រប់ចំណតយន្តហោះដ៏សំខាន់មួយក្នុងទីក្រុង Karachi នៃប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យម្ស៉ិលមិញ ដែលបាននាំឲ្យមានការប្រយុទ្ធគ្នាអស់រយៈពេល៤ម៉ោងជាមួយប៉ូលិសនិងទាហាន ដោយបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏២៨នាក់ដែរស្លាប់ រួមទាំងជនប្រដាប់អាវុធ១០នាក់ផង។
ពួកមន្រ្តីនិយាយថា ជនប្រដាប់អាវុធទាំងអស់ចំនួន១០បានត្រូវបាញ់សម្លាប់ដោយប៉ូលិស ឬក៏បំផ្ទុះខ្លួនឯងដោយអាវកាក់អត្តឃាត។
បុគ្គលិកសន្តិសុខជាច្រើនមួយចំនួន បានត្រូវសម្លាប់ជាមួយបុគ្គលិកចំណតយន្តហោះ៤នាក់។ ពួកអ្នកដំណើរបានត្រូវជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាពហើយគ្មាននរណាម្នាក់បានរងរបួសទេ។
ពួកមន្រ្តីនិយាយថា ពួកជនសកម្មប្រយុទ្ធបានក្លែងបន្លំស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសន្តិសុខចំណតយន្តហោះ ហើយបានប្រើប្រាស់គ្រាប់បែកដៃនិងកាំភ្លើងរ៉ុកកែតដើម្បីទម្លុះផ្លូវចូលកន្លែងចតយន្តហោះនៅចំណតយន្តហោះអន្តរជាតិ Jinnah៕