តុលាការប៉ាគីស្ថានកាត់ទោសប្រហារជីវិតអតីតមេដឹកនាំផ្ដាច់ការយោធា Pervez Musharraf
Your browser doesn’t support HTML5
កាលពីថ្ងៃអង្គារ តុលាការពិសេសនៅក្នុងប្រទេសប៉ាគីស្ថានបានរកឃើញថា អតីតប្រធានាធិបតីនិងមេដឹកនាំយោធា លោក Pervez Musharraf មានទោសពីបទក្បត់ជាតិកម្រិតខ្ពស់ ហើយត្រូវទទួលការកាត់ទោសប្រហារជីវិតលោក។ លោក Jeff Custer នៃ VOA រាយការណ៍ថា កំហុសរបស់លោក Pervez Musharraf ដែលបណ្ដាលឲ្យមានការកាត់ទោសលោកនេះ គឺលោកបានប្រកាសស្ថានភាពប្រទេសក្នុងគ្រាមានអាសន្ន។