អង្គការ Oxfam ថា ពិភពលោកអាចមានកំពូលមហាសេដ្ឋីត្រឹមចុងទសវត្សរ៍នេះ ខណៈវិសមភាពកើនឡើង
Your browser doesn’t support HTML5
ពិភពលោកនឹងអាចមានកំពូលមហាសេដ្ឋីដំបូងគេបង្អស់ដែលមានប្រាក់លានលានដុល្លារនៅត្រឹមចុងទសវត្សរ៍នេះ។ នេះបើយោងតាមរបាយការណ៍មួយរបស់អង្គការ Oxfam។ អង្គការសុប្បរសធម៌នេះព្រមានថាពិភពលោកនឹងមានការកើនឡើងនូវវិសមភាព ដែលនឹងបញ្ឆេះបន្ថែមដោយអំណាចសាជីវកម្មកើនឡើង ស្របពេលដែលមេដឹកនាំនិងនាយកប្រតិបត្តិរាប់រយនាក់នៅលើពិភពលោកកំពុងជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំរបស់អង្គការវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅក្នុងឆ្នាំនេះនៅទីក្រុង Davos ដែលជារមណីយដ្ឋានជិះស្គីនៅក្នុងប្រទេសស្វីស។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ លោក ម៉ែន គឹមសេង ជូនសេចក្ដីប្រែសម្រួល៕