ថវិកាបន្ថែមភាគច្រើនបំផុតដែលជួយដល់អ៊ុយក្រែនត្រូវចំណាយនៅអាមេរិក
Your browser doesn’t support HTML5
សមាជិកសភាអាមេរិកឈប់សម្រាកនិងចាកចេញពីរដ្ឋធានីវ៉ាស៊ីនតោន ដោយមិនបានសម្រេចលើច្បាប់ផ្តល់ថវិកាបន្ថែមដើម្បីផ្តល់អាវុធដល់អ៊ុយក្រែននិងសម្ព័ន្ធមិត្តដទៃផ្សេងទៀតឡើយ។ សមាជិកសភាបក្សសាធារណរដ្ឋដែលប្រឆាំងនិងការផ្តល់ថវិកានេះនិយាយថា សភាអាមេរិកគួចំណាយថវិការបស់ខ្លួនដោះស្រាយបញ្ហាបារម្ភក្នុងស្រុកវិញ ប៉ុន្តែខណៈអ្នកឆ្លើយឆ្លងព័ត៌មានវីអូអេប្រចាំក្រសួងការពារជាតិអាមេរិក អ្នកស្រី Carla Babb រាយការណ៍ជុំវិញរឿងនេះពីទីក្រុងScranton រដ្ឋPennsylvania នោះ ច្បាប់ថវិកានេះបានប៉ះពាល់រោងចក្រផលិតអាវុធមួយកន្លែង ដែលពលរដ្ឋអាមេរិកាំងជាច្រើនមិនបានដឹង។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖