កម្រង​រូបភាព៖ ទិដ្ឋភាព​ថ្ងៃ​​​បោះ​ឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​ក្នុង​ប្រទេស​កម្ពុជា

  • VOA Khmer

ប្រជាពលរដ្ឋ​នាំ​គ្នា​បោះឆ្នោត​ឆ្នោត នៅ​ឃុំ​សំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (អ៊ិត សូធឿត/VOA)

ប្រជាជន​កម្ពុជា​​ ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំសង្កាត់​អាណត្តិទី​៤នៅខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

អ្នក​ចូលរួម​បោះឆ្នោតឈរ​ចាំចូល​បោះឆ្នោត​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​ សង្កាត់ស្ទឹង​មានជ័យ​ខ័ណ្ឌ​មានជ័យ​ក្រុងភ្នំពេញ​ កាល​ពីថ្ងៃ​ទី០៤​ខែមិថុនា​ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)

អ្នក​សង្កេតការណ៍​អន្តរជាតិ​ ចុះត្រួតពិនិត្យ​ការិយា​ល័យ​បោះឆ្នោតនៅក្នុង​សង្កាត់​តាខ្មៅ​ ជាទីតាំង​ការិយាល័យ​ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ទៅបោះឆ្នោតនៅ ​​ខេត្ត​កណ្តាល​នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

អ្នក​សង្កេតការណ៍​អន្តរជាតិ​ ចុះត្រួតពិនិត្យ​ការិយា​ល័យ​បោះឆ្នោតនៅក្នុង​សង្កាត់​តាខ្មៅ​ ជាទីតាំង​ការិយាល័យ​ ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន​ ទៅបោះឆ្នោតនៅ ​​ខេត្ត​កណ្តាល​ នៅថ្ងៃទី​០៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

លោក​ ហ៊ុន​ សែន នាយក​រដ្ឋមន្ត្រី​នៃប្រទេស​កម្ពុជា ​លើក​​សន្លឹកឆ្នោត​បង្ហាញទៅ​អ្នក​សារព័ត៌មាន​ជាតិ​ និងអន្តរជាតិ​បញ្ជាក់ពី​ការ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់នៅ​ខេត្ត​កណ្តាល​នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)

លោក​ស្រី​ ប៊ុន​រ៉ានី​ ហ៊ុនសែន​ ចូលរួម​បោះឆ្នោត​ ដើម្បី​​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ នៅ​សង្កាត់​តាខ្មៅនៃក្រុង​តាខ្មៅនៅ​​ខេត្ត​កណ្តាល​ នៅថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/VOA)

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)

លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅឯការិយាល័យបោះឆ្នោតក្នុងសាលាបឋមសិក្សា ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០១៧ អំឡុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤។ (អូន ឆេងប៉រ/VOA)

អ្នក​ចូលរួម​បោះឆ្នោត​រក​មើល​ឈ្មោះ​របស់​ខ្លួន​ក្នុង​បញ្ចីរ​ឈ្មោះ​ ​មុនពេល​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​សង្កាត់ស្ទឹង​មានជ័យ​​ក្រុងភ្នំពេញ​ កាល​ពីថ្ងៃ​ទី០៤​ខែមិថុនា​ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)

ប្រជាពលរដ្ឋ​នាំ​គ្នា​បោះឆ្នោត​ឆ្នោត នៅ​ឃុំ​សំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ (អ៊ិត សូធឿត/VOA)

ប្រជាពលដ្ឋកម្ពុជា មកបោះឆ្នោត​នៅឯការិយាល័យបោះឆ្នោត​ ក្នុងរាជធានីភ្នំពេញ​ នៅថ្ងៃទី៤​ ខែមិថុនា​ ឆ្នាំ២០១៧។​ (ហ៊ាន​ សុជាតា/VOA)

ក្រុមស្ត្រី​ដែល​បាន​បោះឆ្នោត​រួច​ បានថតរូប ​selfie បង្ហាញ​ដៃ​ដែល​មាន​ជ្រលក់​ទឹក​ខ្មៅ​បញ្ចាក់​ថា​ពួក​គាត់​បាន​បោះឆ្នោត​រួច​ហើយ​ នាថ្ងៃ​អាទិត្យ​ទី៤​ខែ​មិថុនា​ឆ្នាំ​២០១៧​ ​នៅ​ក្នុង​ការិយាល័យ​បោះ​ឆ្នោត​មួយ​ក្នុង​ សង្កាត់ស្ទឹង​មានជ័យ​ខ័ណ្ឌ​មានជ័យ​ក្រុង​ភ្នំពេញ​។ (នៅ វណ្ណារិន/VOA)