បទសម្ភាសន៍ស្តីពី«ស្រ្តីនិងភាពជាអ្នកដឹកនាំ»៖ ការជម្នះភាពទន់ខ្សោយដើម្បីអភិវឌ្ឍខ្លួនជួយអ្នកស្រី សែម ស្រីតូច បានឱកាសពង្រីកមុខជំនួញនិងការងារ
Your browser doesn’t support HTML5
ការពង្រឹងសមត្ថភាពខ្លួនឯងឱ្យរឹងមាំ បើកចិត្តឱ្យទូលាយដើម្បីប្រឈម
មុខនិងដោះស្រាយបញ្ហា បានជួយជំរុញឱ្យអ្នកស្រី សែម ស្រីតូច ក្លាយជាស្ត្រីម្នាក់ដ៏រឹងមាំ និងលើកទឹកចិត្តឲ្យអ្នកស្រីជួយដល់ស្រ្តីផ្សេងទៀតឱ្យក្លាយជាអ្នកដឹកនាំផងដែរ។ ក្នុងនាមជាសហស្ថាបនិក និងជានាយកប្រតិបត្តិសហគ្រាសសង្គមEPL Pollinate Honey អ៊ីភីអិល ផូលីនែត និងជាប្រធានសមាគមទឹកឃ្មុំកម្ពុជា អ្នកស្រី ស្រីតូច ត្រូវមានការជឿជាក់លើខ្លួនឯង ហើយមិនទន់ជ្រាយ។ លក្ខណៈសម្បត្តិទាំងនេះ បានធ្វើឱ្យអ្នកស្រីក្លាយជាស្ត្រីម្នាក់ដែលទទួលបានឱកាសជាច្រើនទាំងសម្រាប់មុខជំនួញ និងការងារក្នុងសង្គមផ្សេងៗទៀត។ អ្នកស្រី សែម ស្រីតូច បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកស្រី ធីតា វីន អ្នកយកពត៌មានឱ្យវីអូអេថា ស្រ្តីត្រូវតែជឿជាក់លើខ្លួនឯង ហ៊ានជម្នះភាពទន់ខ្សោយរបស់ខ្លួន និងបើកចំហទទួលយកចំណេះដឹងធ្វើការអភិវឌ្ឍខ្លួន ដើម្បីក្លាយជាស្រ្តីម្នាក់ដែលអាចជួយដល់ស្រ្តីជាច្រើនទៀតឱ្យរឹងមាំ៕