កម្រង​រូបភាព៖ «ទិដ្ឋ​ភាព​ខ្លះ​នៃ​ការ​ហែក្បួន​ឃោសនា​គណបក្ស​នយោបាយ​ថ្ងៃ​ដំបូង»

  • VOA Khmer

ក្បួន​ដង្ហែ​ឃោស​នារកសម្លេង​ឆ្នោត​​ ​របស់​គណបក្ស​ហ្វ៊ុន​​ស៊ិន​ប៉ិច​ សម្រាកក្រោយ​​អាហារ​ថ្ងៃ​ត្រង់​ នៅ​លើ​មហា​វិថី​​​តេជោ​ហ៊ុន​សែន ឬផ្លូវ​៦០​ ម៉ែត្រ​ មុន​​នឹង​បន្ត​​ដង្ហែ​ក្បួន​​រថយន្ត​​នាពេល​រសៀល។​ គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ដឹកនាំ​ដោយសម្តេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ ដែល​​​ ក្នុង​ថ្ងៃ​ដំបូង​ការ​ឃោស​នា​បោះ​ឆ្នោត​​ ពុំ​មាន​វត្តមាន​នោះទេ​ ព្រោះទ្រង់​សម្រាក​ព្យាបាល​ព្រះកាយ​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅរាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់​ សុគុំ​មនោ​/ VOA) 

អ្នកគាំទ្រ​គណបក្សឆន្ទ:ខ្មែរ​ នៅ​ក្នុង​ការ​ធ្វើសមាជ នៅ​ថ្ងៃ​ដំបូង​នៃយុទ្ធនា​ការ​ឃោសនា​រក​សំឡេង​ឆ្នោត​ នៅ​ក្នុង​ទីស្នាក់​ការ​គណបក្ស​ នៅថ្ងៃ​ទី០៧ ខែ​កក្កដា ឆ្នាំ​២០១៨។ (គី ម៉េងលី/VOA)

ក្បួន​​ឃោសនា​នយោបាយ​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​លើ​មហាវិថី​តេជោ​រាជធានី​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧ ខែ ​កក្កដា​ ឆ្នាំ ២០១៨។(គី ម៉េងលី/VOA)

ក្បួន​ដង្ហែ​ឃោស​នារកសម្លេង​ឆ្នោត​​ ​របស់​គណបក្ស​ហ្វ៊ុន​​ស៊ិន​ប៉ិច​ សម្រាកក្រោយ​​អាហារ​ថ្ងៃ​ត្រង់​ នៅ​លើ​មហា​វិថី​​​តេជោ​ហ៊ុន​សែន ឬផ្លូវ​៦០​ ម៉ែត្រ​ មុន​​នឹង​បន្ត​​ដង្ហែ​ក្បួន​​រថយន្ត​​នាពេល​រសៀល។​ គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិច​ដឹកនាំ​ដោយសម្តេច​ក្រុម​ព្រះ នរោត្តម រណឬទ្ធិ ដែល​​​ ក្នុង​ថ្ងៃ​ដំបូង​ការ​ឃោស​នា​បោះ​ឆ្នោត​​ ពុំ​មាន​វត្តមាន​នោះទេ​ ព្រោះទ្រង់​សម្រាក​ព្យាបាល​ព្រះកាយ​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍នៅរាជធានីភ្នំពេញ​ នៅថ្ងៃ​ទី​៧ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ខាន់​ សុគុំ​មនោ​/ VOA) 

អ្នកគាំទ្រម្នាក់នៃ​​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ កាន់​ទង់​ជាតិ​ព្រះរាជាណាចក្រកម្ពុជា នៅ​ក្នុង​ក្បួន​ឃោសនា​នយោបាយ ​នា​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​បោះឆ្នោត នៅ​លើ​មហាវិថី​តេជោ​ហ៊ុន​សែន​ ហៅ​ផ្លូវ​៦០​ម៉ែត្រ​ រាជធានី​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧​កក្កដា​២០១៨។។ (គី ម៉េងលី/VOA)​ 

គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍នេះ បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតដែលធំជាងគណបក្សនយោបាយផ្សេងៗ នៅរាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី២៧⁣ ខែកក្កដា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

អ្នក​គាំទ្រ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ចាប់​ផ្តើម​ចេញ​ដំណើរ​ដង្ហែ​ក្បួន​ឃោសនា​នយោបាយ​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ទី អូលីស្សា/ ​VOA)

លោក ញឹក ប៊ុន​ឆៃ​ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន​មុន​ពេល​ចេញ​ដំណើរ​នៅ​ថ្ងៃ​ដំបូង​នៃ​ការឃោសនា​ស្វែង​រក​សំឡេង​គាំទ្រ​​ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ នៅ​ក្នុង​បរិវេណ​គេហដ្ឋាន​របស់​លោក​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨។ (ទី អូលីស្សា/ ​VOA)

លោក គង់ ម៉ូនីកា ប្រធានគណបក្សឆន្ទៈខ្មែរ​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​ មុន​នឹង​ការ​ចាប់​ផ្តើម​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​រើស​តាំង​តំណាងរាស្ត្រ​អាណត្តិ​ទី​៦​ នៅ​ក្នុង​បរិវេណ​ទីស្នាក់ការ​បក្ស​​នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃសៅរ៍ ទី​០៧​ ខែ​កក្កដា ឆ្នាំ២០១៨។ (ទី អូលីស្សា/ ​VOA) 

អ្នក​គាំទ្រ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ចាប់​ផ្តើម​ចេញ​ដំណើរ​ដង្ហែ​ក្បួន​ឃោសនា​នយោបាយ​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃ​សៅរ៍​ ទី​០៧​ ខែ​កក្កដា​ ឆ្នាំ​២០១៨។​ (ទី អូលីស្សា/ ​VOA)

ក្បួន​ដង្ហែ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ នៅ​តាម​បណ្ដោយ​ផ្លូវ​រដ្ឋ​សភា​ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ ទី​០៧ ខែ​កក្កដា​ ឆ្នាំ​ ២០១៨។ (ទី អូលីស្សា/ ​VOA)