អ្នកនាង ម៉ម កល្យាណនី៖ ​ទឹក និង​ដី ជា​ឫសគល់​នៃ​ដួង​ព្រលឹង​យើង

លោក​តា​ជនជាតិភាគតិច«‍ជង»​នៅ​សហគមន៍​អារ៉ែង ​ជា​អ្នក​ចាត់ចែង​ពិធីបុណ្យ«‍ឡើង​ព្រៃ​ដំរី» ដែល​ប្រារព្ធ​ឡើង​ដើម្បីគោរព​បូជា​អ្នក​តា​ព្រៃ។ (Courtesy Photo)

តាមរយៈ​ថត​ខ្សែ​ភាពយន្ត​​ឯកសារ ផលិតការិនី ម៉ម កល្យាណនី ដែល​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក បាន​ស្វែង​យល់​ថា អត្តសញ្ញាណ​របស់​ខ្មែរ​កើត​ចេញ​ពី​ធម្មជាតិ គឺ​ទឹក និង​ដី។

កំណត់​និពន្ធ៖ តាមរយៈ​ថត​ខ្សែ​ភាពយន្តឯកសារ ផលិតការិនី ម៉ម កល្យាណនី ដែល​ជា​ជនជាតិ​ខ្មែរ​សញ្ជាតិ​អាមេរិក បាន​ស្វែង​យល់​ថា អត្តសញ្ញាណ​របស់​ខ្មែរ​កើត​ចេញ​ពី​ធម្មជាតិ គឺ​ទឹក និង​ដី។ ហើយ​អ្នកនាង កល្យាណនី យល់​ថា ការ​អភិវឌ្ឍន៍​ដែល​ប៉ះពាល់​ខ្លាំង​ដល់​ធនធាន​ធម្មជាតិ​ទឹក និង​ដី ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ដិតដល់​អាច​បំបាត់​អត្តសញ្ញាណ​របស់​ខ្មែរ។ នាង ទែន សុខស្រីនិត នៃ VOA បាន​សន្ទនា​ជាមួយ​អ្នក​នាង ម៉ម កល្យាណនី ជុំវិញ​ឫសគល់​នៃ​ដួង​ព្រលឹង​យើង ដែល​កើត​ចេញ​ពី​ទឹក និង​ដី​នេះ។ សូម​លោក​អ្នក​ស្តាប់​បទ​សន្ទនា​នេះ​ដូច​តទៅ។

Your browser doesn’t support HTML5

អ្នកនាង ម៉ម កល្យាណនី៖ ទឹក និង​ដី ជា​ឫសគល់​នៃ​ដួង​ព្រលឹង​យើង

-----

កញ្ញា ម៉ម កល្យាណនី គឺ​ជា​ផលិតករ​ភាពយន្ត​ខ្មែរ​អាមេរិកាំង។ ខ្សែ​ភាពយន្ត​រូបភាព​ឯកសារ​លើក​ដំបូង​បង្អស់​របស់​នាង​គឺ «ក្បង់ទឹកទន្លេ» ឬ A River Changes Course ដែល​និយាយ​អំពី​ការ​តស៊ូ​របស់​គ្រួសារ​ខ្មែរ​៣គ្រួសារ ក្នុង​អំឡុង​នៃ​ការ​ផ្លាស់ប្តូរ​ដ៏​ឆាប់​រហ័ស​របស់​ពិភព​លោក បាន​ឈ្នះ​ពាន់​រង្វាន់ Grand Jury Prize សម្រាប់​ខ្សែ​ភាពយន្ត​ឯកសារ​ពិភពលោក​នៅ​ឯ​មហោស្រព​ភាពយន្ត​ទី​ក្រុង​សាន់ដាន (Sundance Film Festival) នៅ​ឆ្នាំ​២០១៣។