បក្សប្រឆាំងបង្ហាញទុទិដ្ឋិនិយមលើវិមជ្ឈការមុនការបោះឆ្នោតឃុំសង្កាត់
Your browser doesn’t support HTML5
គណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយបានវាយតម្លៃជាអវិជ្ជមានដល់ដំណើរការធ្វើវិមជ្ឈការនយោបាយនិងរដ្ឋបាលនៅថ្នាក់មូលដ្ឋាន ក្រោយពីគណបក្សកាន់អំណាចរឹបអូសយកអាសនៈមេឃុំនិងចៅសង្កាត់របស់ខ្លួនទាំងជិត ៥០០ និងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០។ លោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួននៅក្រៅប្រទេសយល់ថា ដំណើរការវិមជ្ឈការរយៈពេល ២០ ឆ្នាំកន្លងមកនេះ គឺមិនបានដើរទៅមុខទេ គឺនៅតែស្ថិតក្រោមការដឹកនាំតាមបែបផ្តាច់ការដដែល។ លោក ម៉ែន គឹមសេង នៃវីអូអេបានសម្ភាសលោក សម រង្ស៊ី កាលពីខែកុម្ភៈសម្រាប់កម្មវិធី «ប្រភពច្បាស់ការណ៍» (Primary Sources)៕